ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប ដោយ​មាន​ការគាំទ្រ​បច្ចេកទេស​ពី​មន្ទីរ​ផែនការ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត បាន​រៀបចំ​ពិធី​ប្រគល់​ថា​ប្លេត​(Tablet) សម្រាប់​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ នៅ​សាលាខេត្ត​កែប​។​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មាន​ការចូលរួម​ពី​ប្រធាន​អង្គភាព​ជំនាញ​មួយចំនួន​។

​ក្នុង​កម្មវិធី​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​បានបញ្ជាក់​ថា ការប្រើប្រាស់​Tablet នេះ​គឺ​ដើម្បី​ជំរុញ​ល្បឿន​នៃ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​មូលដ្ឋាន ភូមិ ឃុំ សង្កាត់​បាន​ចាប់​រហ័ស និង​បង្ក​ភាពងាយស្រួល ដល់​គ្រួសារ​ក្រីក្រ ស្វែងរក ឬ​ទទួលបាន​សេវា ឬ​ជំនួយ​ផ្សេងៗ និង ជួយ​ដល់​អ្នក​ផ្ដល់​សេវា ឬ​ជំនួយ ពិនិត្យ​ផ្ទៀងផ្ទាត់​អត្ដ​សញ្ញាណ​សមាជិកគ្រួសារ​ក្រីក្រ ដើម្បី​ផ្ដល់​សេវា​ឬ​ជំនួយ​ដល់​ពួកគាត់ ក្នុងន័យ​កាត់បន្ថយ​ចំណាយ​ដោយ​ផ្តោត​ឱ្យចំ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​បំផុត ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការពារ​ពួក​គាត់​ពី​វិបត្ដិ​ដែល​អាច​បណ្ដាលឱ្យ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ឬ​ធ្វើឱ្យ​ស្ថានភាព​លំបាក​របស់​ពួកគាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​។​

​ជាមួយនេះ ដើម្បី​សម្រេចបាន​គោលបំណង​នេះ ពិតជា​ត្រូវការ​ជា​ចាំបាច់​នូវ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែល​មាន​បញ្ជាក់​ពី​ឈ្មោះ​មេ​គ្រួសារ ចំនួន​សមាជិក​គ្រួសារ និង​ទីកន្លែង​ដែល​គ្រួសារ​ក្រីក្រ​កំពុង​រស់នៅ និង​មាន​លក្ខណៈ​ជា​ស៊េរី​នៅ​តាម​ភូមិ​ឃុំ សង្កាត់​នីមួយៗ ជា​ចាំបាច់​។​

​ចំពោះ​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ រដ្ឋបាល​ខេត្ត​កែប បាន​ធ្វើ​ការបណ្តុះបណ្តាល​រួចមកហើយ ដោយ​ថ្ងៃនេះ​បាន​ផ្តល់ជូន​នូវ​Tablet គ្រប់​ឃុំ សង្កាត់​ទាំងអស់​ទូទាំង​ខេត្ត​សម្រាប់​ប្រើប្រាស់ និង​អនុវត្ត​នីតិវិធី​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.