ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​១៥០​ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​សង្កែ​ស្រុក​ទឹកឈូ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​១៥០​ធុង​ដែល​ជា​ជំនួយ​របស់​សប្បុរសជន​ពី​ប្រទេស​សាំង​ហ្គា​ពួ​រ ផ្ដល់​តាមរយៈ​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ខេត្ត​កំពត ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៥០​គ្រួសារ ក្នុង​ឃុំ​ត្រពាំង​សង្កែ​ស្រុក​ទឹកឈូ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃអាទិត្យ ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​។​

ពិធី​នេះ ស្ថិតក្រោម​វត្តមាន លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត លោកស្រី យ៉យ នី​តា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី លោក ភូ លិ អភិបាលរង​ខេត្ត​តំណាង លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​និង​ថ្នាក់ដឹកនាំ មន្ត្រី​អាជ្ញាធរ​ដែនដី​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ភូ លិ អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ​កោតសរសើរ ចំពោះ​កាយវិការ​សប្បុរសធម៌​ដ៏​ប្រពៃ​របស់​ម្ចាស់​ជំនួយ​រួម​និង​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ខេត្ត​កំពត ដែល​បាន​សហការ​គ្នា​នាំយក​នូវ​ធុង​ចម្រោះ​ទឹកស្អាត​មក​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ ដោយ​បាន​ចាត់ទុក​សកម្មភាព​ទាំងនេះ​គឺជា​ការរួមចំណែក​ជាមួ​យ​រដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​នូវ​សុខមាលភាព​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោកស្រី យ៉យ នី​តា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ក៏​បាន​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នោះ​ផង​ដែរ ដោយ​បាន​លើកឡើង​បញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​ជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ម្លប់​នៃ​សុខសន្តិភាព​ពេញលេញ​លើ ផ្ទៃ​ប្រទេស ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​។

​ដោយ​ផ្ដើម​ចេញ​ពី​សមិទ្ធផល​នៃ​សុខសន្តិភាព​នេះហើយ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ដំណើរ​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​ហើយ​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​អាទិភាព​សំខាន់ៗ​ក្នុងចំណោម​យុទ្ធសាស្ត្រ​អាទិភាព​ផ្សេងៗ ក្នុងនោះ មាន​ពាក់ព័ន្ធ​លើ​វិស័យ​អនាម័យ​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជនបទ​ផងដែរ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល ផ្ដោត​ការយកចិត្តទុកដាក់​ជាសំខាន់​។​

​លោកស្រី យ៉យ នី​តា និង លោក ម៉ាត់ សេត​ក៏​បាន​ចាត់ទុក​ការនាំ​នូវ​សម្ភារៈ​ធុង​ចម្រោះ​ទឹកស្អាត​ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​នៃ​ប្រទេស​សាំង​ហ្គា​ពួ​រ នាពេលនេះ​គឺជា​កាយវិការ​ដ៏​ប្រពៃ​ក្នុង​កិច្ចការ​សង្គម​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​នូវ​សុខភាព​អនាម័យ​ជនបទ នៅក្នុង​គោលដៅ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សុខុមាលភាព​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​សូមបញ្ជាក់​ថា ការ​ចែក​អំណោយ​ធុង​ចម្រោះ​ទឹកស្អាត​ដែលជា​អំណោយ​សប្បុរសធម៌​របស់​ប្រទេ​សសាំង​ហ្គា​ពួរ​នាពេលនេះ​គឺជា​លើក​ទី​៨ ហើយ ដែល​មាន​ធុង​សារុប​ចំនួន​១២០០​ធុង មានតម្លៃ​ស្មើ​នឹង​៣៦.០០០​ដុល្លារ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១២០០​គ្រួសារ​ក្នុង​ឃុំ​មួយចំនួន​នៃ​ស្រុក​ទឹកឈូ ខេត្ត​កំពត និង​ឃុំ​មួយចំនួន​ទៀត​ក្នុង​ខេត្ត​កែប​ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.