ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ រូបសំណាក ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ២​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ ២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ពិធីបួងសួង​សុំ​សេចក្ដីសុខ សេចក្តីចម្រើន នូវ​រូបសំណាក់ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​មាន​ទីតាំង​នៅ​សួនឧទ្យាន​សម្ដេច​តេជោ​( វិមានឯករាជ្យ​) ស្ថិតក្នុង​សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។

​ក្នុង​ពិធី​នេះ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​ឧត្ដមសេនីយ៍ ស្នងការ ស្នងការរង​ខេត្ត មេបញ្ជាការ មេបញ្ជាការ រង​ខេត្ត គណ​:​អភិបាលក្រុង​-​ស្រុក នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ​ជំនាញ ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្គភាព ព្រះសង្ឃ លោកគ្រូ អ្នគ្រូ​ក្មួយៗ​សិក្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត បាន​លើកឡើង​ថា បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទូទាំង​ប្រទេស ពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​កែប គឺ​រស់​នៅ​មាន​សេចក្តីសុខ​សប្បាយ ក្រោម​ដំបូល​សន្តិភាព​យ៉ាង​ពេញ​បរិបូរណ៍ ហើយ​ការសម្ពោធ​នូវ​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នេះ ចាត់ទុក​ជា​សមិទ្ធផល​ថ្មី​សន្លាង​មួយទៀត សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត ៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.