ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ទេសភាព​ធម្មជាតិ​រត​ន​គី​រី​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ បាន​នឹង​កំពុង​ទាក់ទាញ​ទេសចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ មណ្ឌលគិរី គឺជា​ខត្ត​មួយ​ស្ថិតនៅក្នុង​តំបន់​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា ហើយក៏​ជា​តំបន់​ទេស ចរណ៏​ធម្មជាតិដ៏​ប្រណិត​មួយ​ផង​ដែរ ដែល​សំបូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៏​ជាតិ​និង​អន្តរជាតិម​កទ​ស្ស​នា​កំសាន្ត ។​

​ជាក់ស្តែង​លោក ប៊ុត វណ្ណ​លាង ដែល​ជា​មគ្គុ​ទេស​ទេសចរណ៏​ម្នាក់​នៅក្នុង​តំបន់​នេះ​បាន​រៀបរាប់​ប្រាប់​អ្នក យក​ពត៏មាន​ថា​ក្នុង​កំឡុង​ពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅនេះ​មាន​ការកើនឡើង​នូវ​ភ្ញៀវទេសចរណ៏​កាន់តែ​ច្រើនឡើងៗ គួរ​អោយ​គាត់​សំគាល់ ជា​រៀងរាល់ឆ្នាំ​គេ​សង្កេតឃើញថា​មិនសូវ​មាន​ភ្ញៀវ​ជាតិ​មក​ទស្សនា​ច្រើន​កុះករ​នោះទេ ប៉ុន្តែ ក្នុង​កំឡុង​ជាង​មូយ​ឆ្នាំ​កន្លងទៅនេះ​ហាក់ដូចជា​មាន​ភ្ញៀវ​ជាតិ​កើនឡើង​រហូត​ដល់​ច្រើន​ជាង​ទ្វេរ​ដង​បើ​ធៀប​ទៅ​នឹង​ភ្ញៀវ​អន្តរជាតិ​ដែល​បាន​មក​លេង​កំសាន្ត​ក្នុង​ខត្ត​នេះ​។​

​គាត់​បាន​បន្ត​ថា​ថ្វីបើ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​លេង​ខេត្ត នេះ​ច្រើន​ក៏ពិតមែន តែ​មិន​ដែល​លេចលឺ​ថា​កើតមាន​នូវ​អំពើ​ចោរកម្ម​រឺ​ក៏​អំពើអាក្រក់​ផ្សេងៗ​ទៅ​លើ​ភ្ញៀវ​ដែល​បាន​មក​ទស្សនា​ក្នុង​ខេត្ត​នេះ​ទេ​នេះ ។ ហេតុ​ដែល​នាំអោយ​មាន​កា​រ​កើនឡើង​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ហើយក៏​ជា​មោទនភាព មួយ​សំរាប់​ថ្នាក់​គ្រប់គ្រង​របស់​ខេត្ត​យើង​ផងដែរ មណ្ឌលគិរី​មានរ​ម្មណី​យដ្ឋា​ន​ជាច្រើន​កន្លែង​ដូចជា : ទឹកជ្រោះ​ប៊ូ​ស្រា គឺជា​ទឹកជ្រោះ​ដែល​ស្អាត​ជាងគេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ទី​នោះ​យើង​អាច​ងូតទឹ​ហែល​ទឹ​កលេង​យ៉ាង​សប្បាយ​រីករាយ និង មើល​ទេសភាព​ព្រៃឈើ​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នា​រដូវវស្សា​ផង​ដែរ បន្ទាប់ពី​បាន​បញ្ជាប់​ពី​ការលេងកំសាន្ត​នៅ​ទឹក ជ្រោះ​គឺ​យើង​ធ្វើ​ដំណើរ​ត្រ​លាប់​ក្រោយ​មក​វិញ​ប្រហែលជា​៦​គីឡូម៉ែត្រ​មាន​ផ្លូលលំ​តូច​មួយ​នៅ​ខាងស្ដាំ​ដៃ​គឺ​ចូល​ទៅ​លេង​កន្លែង​មួយ​ដែ​មាន​ឈ្មោះ​ថា អូរ​ផ្លាយ គឺជា​អូរ​ដែលមាន​បាត​ក្រោម​ក្រាល​ពេញ​ដោយ​ថ្មដា​ដែលជា​ហ​តុ​ធ្វើអោយ​ទឹក នៅ​ទីនោះ​ថ្លាឆ្វេង​គួរអោយ​ចង់​គយគន់ ថែមទាំង​មាន​ដើម​ល្វា​ដុះ​ទេរ​មករក មាត់​អូរ​សំរាប់​លោត ទឹក​លេង​យ៉ា់ង សប្បាយ រីករាយ​ទៀតផង បន្ទាប់ពី​ធ្វើ​ដំណើរ​ចេញពី​អូរ​ផ្លាយ មក​ជិត​ដល​ទី​រួម​ខេត្ត​វិញ​នៅ​មាន​រ្មំ​ណីយ​ដ្ថា​ន​មួយទៀត មានឈ្មោះ​ហៅថារ​ម្មណី​យ​ដ្ថា​ន​ចំការ​កាហ្វេ​សំរាប់​អ្នក​ចូលចិត្ត​ពិសារ​កាហ្វេ​គឺ​មាន​លក់​នៅ​ក្នុង​នោះ ហើយក៏​មាន អាហា​រដ្ថា​ន​នៅ​ទីនោះ​ផងដែរ ម្យ៉ាងទៀត​អាច​ទស្សនា​ចំការ​ដំណាំ​គ្រប់​មុខ​ជា​ពិសេស​គឺ​ដើម​កាហ្វេ​ដែល​ទេសចរណ៏ ភាគច្រើន​មិនសូវ​ជា​រំលង​ចោល​នោះ បន្ទាប់​ពី​នេះ​ទៀត​គឺ​យើង​ធ្វើដំណើរ​ឆ្ពោះទៅ​រក​កន្លែង​មួយ​សំរាប់​ទស្សនា​ទេស ភាព​ព្រៃឈើ​មើល​ដាច់​កន្ទុយភ្នែក និង រង់ចាំ​មើលទិ​ត្ថភាព​ថ្ងៃ​លិច​នៅ​ពេល​ល្ងាច កន្លែង​នោះ​ត្រូវ​បាន​អោយឈ្មោះ​ថា សមុទ្រ​ឈើ ប៉​ន្តែ​សូម​ចង់ចាំ​ថា​ផ្លូវ​ដែល​ឆ្ពោះ​ទៅកាន់រ​ម្មណី​ដ្ថា​ន​សមុទ្រ​ឈើ​នោះ​គឺ​ត្រូវបាន​ឆ្លងកាត់​ភ្នំ​មួយ​គឺ​ភ្នំ​ដោះ​ក្រមុំ ដែល​ជា​បូ​ជណី​ដ្ថា​ន​ដ៏​សក្ក័​សិទ្ធិ​មួយ​សំរាប់​ប្រជាជន​ក្នុង​ខេត្ត និង ភ្ញៀវទេសចរណ៏​មកពី​គ្រប់​ខេត្ត​ក្រុង​ឡើង​ទៅ​ដុត​ធូប បន់ស្រន់​សុំ​សេចក្តីសុខ រឺ​តាម​បំណងប្រាថ្នា​រៀងៗ​ខ្លួន ក្រៅពីនេះ​ទៀត​នៅ​មាន​កន្លែង​ទស្សនា​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា ទៅ​មើល​ភូមិ​ជនជាតិ​ព្នង ទេសភាព​វាលស្មៅ បណ្តុំ​ភ្នំ​ត្រងោល ចំការ​ស្រល់ ……..​។

​យ៉ាងណាមិញ​សំរាប់​ភ្ញៀវ អន្តរជាតិ​ដែល​មក​ដល់​មណ្ឌល់គិរី​ភាកច្រើន​មាន​ចំណង់​ចំណូលចិត្ត​ខុសគ្នា​ពី​ភ្ញៀវ​ជាតិ​គឺ​ពួកគាត់​ចូល​ចិត្ត​ទៅ​ទស្សនា ក្នុងព្រៃ​ដូចជា​ការធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​គឺ​ដើរ​ឆ្លងកាត់​ពី​ភូមិ​មួយ​ឆ្ពោះ​ទៅរ​កភូមិ​មួយទៀត​ដែល​មាន​ចំងាយ​ប្រហែ​១៨ ទៅ​២០​គីឡូម៉ែត្រ ដំណើរ​កំសាន្ត​នេះ​គឺ​ត្រូវបាន​ដើរ​ច​ញ​ពី​ភូមិ​ដំរី​ជាន់​ឆ្ពោះទៅកាន់​ភូមិ​ពូរ​តាំង​ដោយ​ប្រើ​ពេលវេលា​អស់ ពេញ​មួយ​ថ្ងៃ​ទើប​ទៅ​ដល់​គោលដៅ ហើយ​យើង​នឹង​បាន​ជួប​សកម្មភាព​ដូច​ជា​ការ​ដើរ​ឡើង​ភ្នំ​ចុះ​ភ្នំ ហែល​ទឹក​លេង​មើល​ទឹកជ្រោះ​ក្នុង​ព្រៃ​នោះ ស្ទូចត្រី​យកមក​ធ្វើ​ជា​ម្ហូប​សំរាប់​អាហារ​ថ្ងៃត្រង់ ដើរ​កាន់​ដៃ​គ្នា​ឆ្លង​ទឹកអូរ​ដែល​មាន​ទឹក​ហូរ ខ្លាំង មើល​ដំរី លាង​ដំរី ហើយ​ងូតទឹក​លេង​នៅ​ទីនោះ​យ៉ាង​សប្បាយ​រីករាយ នៅ​ពេល​មក​ដល​ភូមិ​មគ្គុទេសគា​ត់ នឹង​ធ្វើ​ការបកស្រាយ​រៀបរាប់​អំពី​វ​ប្បធ​ម៏​ជនជាតិភាគិចនៅ​តំប​ន់​នេះ ជាមួយនឹង​ការមើល​ផ្ទះ​បុរាណ​របស់​ជនជាតិ ភាគតិច​ព្នង ៕
​ដោយ ៖ គឹម ចំរើន​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.