ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ស៊ុគី​ស៊ុប បរិច្ចាគ​ថវិកា​២​ម៉ឺន​ដុល្លារ ជូន​ចំពោះ​មន្ទីរពេទ្យ​កាល់ម៉ែត តាម​ការអំពាវនាវរ​បស់​សម្តេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ភ្នំពេញ ៖ ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ស៊ុគី​ស៊ុប បាន​បរិច្ចាគ​ថវិកា ២០,០០០​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍ និង​ទំនើបកម្ម​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ក្រោម​ការអំពាវនាវរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន​។​

​ការប្រគល់​ថវិកា​នេះ ក៏​ដើម្បី​រួមចំណែក​ជាមួយ​នឹង​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​វិស័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព លោក ឈាង រ៉ា ប្រធាន​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​, លោក លី សេងឃុង និង​លោកស្រី លិម ធា​រី ព្រមទាំង​បុគ្គលិក តំណាង​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ស៊ុគី​ស៊ុប​ទាំងអស់​ផងដែរ​។​

​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ស៊ុគី​ស៊ុប តែងតែ​ចូលរួមចំនែក​ក្នុង​ការងារ​សង្គម​ក្រោម​រូបភាព​ផ្សេងៗ​ដូចជា​៖ ផ្ដល់​អំណោយ​ជូន​កុមារ​រងគ្រោះ ផ្ដល់​ថវិការ​សប្បុរស​ធម៌ និង​បរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត​ជូន​មន្ទីរពេទ្យ ជួយ​សាលា​ក្រីក្រ​ខ្វះខាត​នៅ​តំបន់​ដាច់ស្រយាល​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.