ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ពី​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៦ កាលពី​រសៀល​ថ្ងៃ​ទី​០៥ មករា ២០១៦ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី តូ យ៉ុន ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី មាន​ការចូល​រូ​ម​ពី​សំណាក់ លោក​វរសេនីយ៍ឯក ភិន សុភឿន ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់ និង​លោក​វរសេនីយ៍ទោ ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍​ខេត្ត និង​មន្រី្ដនគរបាល​ជំនាញ​ចំនួន​៣៣​នាក់​។​

​លោក​វរសេនីយ៍ទោ ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍​ខេត្ត​បាន​អាន​ជូន​នូវ​របាយការណ៍​ស្តីពី​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ក្នុង​ឱកាស​នោះ​ថា ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១  ដល់​ថ្ងៃ​ទី​០៤ មករា ២០១៦ នេះ មន្ដ្រីនគរបាល​ចាប់​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​នៅ​តាម​ចំនុច​នី​មួយៗ ឃាត់​បាន​យានយន្ដ​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​មាន​ចំនួន ៤៨​គ្រឿង ក្នុងនោះ មាន​រថយន្ដ​ចំនួន ២៦​គ្រឿង ម៉ូតូ​ចំនួន ២២​គ្រឿង និង​ធ្វើ​ការអប់រំ​តាម​ដងផ្លូវ​ចំនួន ៦៧​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ចំនួន ២៥​គ្រឿង ម៉ូតូ​ចំនួន ៤២​គ្រឿង និង​ផាក​វិន័យ​បង់​ជា​ទឹកប្រាក់​បាន​ចំនួន ១៧​គ្រឿង ក្នុងនោះ រថយន្ដ​ចំនួន ១៣​គ្រឿង និង​ម៉ូតូ​ចំនួន ៤​គ្រឿង​។​

​លោក​វរសេនីយ៍ទោ ចាន់ ទិ​ត្យ បាន​មានប្រសាសន៍​បន្ដ​ទៀត​ថា ក្នុង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ ការិយាល័យ​ចរាចរណ៍​មាន​ជួបនឹង​បញ្ហា​ដូចជា ប្រឈម​និង​កម្លាំង​នគរបាល​ចរាចរណ៍​មាន​តិច ហើយ​ផ្លូវ​មាន​ច្រើន​ខ្វាត់ខ្វែង ក្នុង​មួយ​គោលដៅ​ត្រូវ​ប្រើ​កម្លាំង​នគរបាល​ចរាចរណ៍​ចាប់ពី ៧ ទៅ ៨​នាក់​ក្នុង​មួយ​គោលដៅ ខ្វះ​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ក្នុង​ការអនុវត្តន៍​តាម​គោលដៅ ខ្វះ​ការសហការ​ជាមួយ​សមត្ថកិច្ច មន្ដ្រី​ពាក់ព័ន្ធ ខ្វះ​ការចូលរួម​គោរព ប្រជាពលរដ្ឋ​មិន​សហការ ជាមួយ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ តាម​ដងផ្លូវ ពេល​ដែល​ធ្វើឲ្យ​មាន​កំហុស​ខុស​នឹង ច្បាប់​ចរាចរណ៍ ពី​សំណាក់​មន្ដ្រី​ធំៗ​មួយចំនួន នៅក្នុង​ខេត្ត ខ្វះ​កន្លែង​រក្សា​ទុក​យានយន្ដ​ពុំទាន់​មាន​សុវត្ថិភាព​គ្រប់គ្រាន់​។​

​លោក​បាន​បន្ដទៀតថា ក្នុងការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​របស់​ពួកគាត់​ភាគច្រើន គឺ​ម៉ូតូ​គ្មាន​ផ្លាកលេខ គ្មាន​មួក គ្មាន​កញ្ចក់ គ្មាន​បច្ចេកទេស​គ្រប់គ្រាន់ និង​ជិះ​គ្នា​ច្រើន​ដែល​ធ្វើឲ្យ​មន្ដ្រី​នគរបាល​ចរាចរណ៍​បានត្រឹមតែ​ឃាត់យាន​ទុក​តាមច្បាប់ ហើយ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​គ្រាន់តែ​ធ្វើការ​ណែនាំ​ដល់​ពួកគាត់​ឲ្យមាន លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទើប​អាច​ធ្វើ​ចរាចរណ៍​បាន​។​

​លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការ​ខេត្ត​បានបញ្ជាក់​ថា បើ​ទោះ​ជា​កម្លាំង​នគរបាល​ខេត្ត​មាន​ចំនួន​តិច ខ្វះខាត​សម្ភារៈ និង​មធ្យោបាយ​យ៉ាងណា​ក៍ដោយ កម្លាំង​នគរបាល​ជំនាញ​ត្រូវ​តែ​បំពេញភារកិច្ច អនុវត្តន៍ ការ​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ថ្មី​អោយស្រប​ទៅតាម​គោលការណ៍​ច្បាប់​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​ដោយ : គឹម ចំរើន​

 

2016_01_06f (1) 2016_01_06f (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.