ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​បញ្ហា​ស្នើសុំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​រ៉ាំរ៉ៃ​ច្រើន​ឆ្នាំ​ត្រូវបាន​បញ្ចប់​ដោយសារ​មាន​ដំណោះស្រាយ​របស់​អភិបាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ខេត្ត​កំពត​)៖ នា​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ព្រះវិហារ​របស់​រដ្ឋបាល​ខេត្ត​កំពត មាន​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​របស់​ឈ្មោះ ស្វាយ សា​ត់ ស្ថិតនៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក្រោម​ការដឹកនាំ​ដោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម​ស្រាយ​បំភ្លឺ​ពី​លោក​អភិបាល​ស្រុក​កំពង់ត្រាច ប្រធាន​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​សា​ម៉ី​ជន​ស្នើ​ប័ណ្ណ​ផងដែរ​។​

​យោង​តាម​ការពិនិត្យរ​បាយ​ការណ៍​ជាក់ស្តែង ឃើញ​ឈ្មោះ​ស្វាយ សា​ត់ ពិតជា​បាន​ធ្វើ​ការស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ផ្ទៃដី​ទំហំ​២៩៤​ម៉ែត្រការ៉េ ជា​យូរ​មក​ហើយ ដោយ​ដី​ដែល​ស្នើ​សុំ​នេះ​មាន​ទំនាស់​កាលពី​ច្រើន​ឆ្នាំ​កន្លង​មក​ជាមួយ​ភាគី​ជាប់​ព្រំ​ជាហេតុ​ធ្វើឲ្យ​មាន​ការបង្អាក់ដំណើ​រការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​។​

​ក្រោយពី​បាន​ទទួល​ពាក្យ​ស្នើ​តាមរ​យៈផេក​ផ្លូវកា​ររបស់​សម្តេច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជាវ តា​យ បានរៀបចំ​ក្រុម​ការងារ​ដឹកនាំ​ផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៍​រ៉ាំរ៉ៃ​នេះ​ឲ្យបាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​បំផុត ដោយ​អញ្ជើញ​ភាគី​ជាប់​ព្រំ​ទាំងពីរ​ធ្វើ​ការផ្សះផ្សារ​ដោយ​នីតិវិធី​ចំពោះមុខ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ធ្វើ​ការចេញ​ប័ណ្ណកម្មសិទ្ធិ នៅ​រសៀល​ម៉ោង​១៥​រសៀល​នេះ​ជា​កំហិត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.