ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​សម្រុក​ទៅ​កំសាន្ត​ភ្នំ​ដោះ​ក្រមុំ នា​ឆ្នាំ ២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​មណ្ឌលគិរី ៖ រមណីដ្ឋាន​ភ្នំ​ដោះ​ក្រមុំ ក្នុង​រយៈពេល​ដែល​ឈាន​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​2016​នេះ មាន​ភ្ញៀវទេសចរណ៌​ជាតិ និង​អន្តរជាតិ មក​លេង​កំសាន្ត​នៅ​រមណីដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​ជាច្រើន​គួរឲ្យកត់សម្គាល់ ព្រោះ​រមណីដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​សម្រស់​ធម្មជាតិ​ដ៍​ស្រស់បំព្រង និង​ជា​ទីកន្លែង សក្ការៈបូជា​ដ៍​ល្បី​ល្បាយ ដែល​មាន​ទីតាំង​ស្ថិតនៅ​កណ្ដាល​ក្រុង​សែន​មនោ​រម្យ ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី មាន​ចម្ងាយ​៣​គីឡូម៉ែត្រ​ព​រង្វង់​មូល​គោ​ព្រៃ​។ ភ្នំ​ដោះ​ក្រមុំ​ជាទី​តំបន់​ទេសចរណ៍​ដ៍​ស្រស់ត្រកាល​សម្រាប់​ភ្ញៀវ​ចូល​ទស្សនា​ដែលមាន​ទំហំ​ដី​ជាង​១០០​ហិច​តា ។​

​ភ្នំ​ដោះ​ក្រមុំ​ត្រូវបាន​អ្នកស្រុក​ចាត់ទុក​ជា​ទីកន្លែងដ៍ ស័ក្កសិ​ដ្ឋ គោរព​ទៅតាម​ជំនឿ​របស់​ពួកគេ​ក្នុងការ​បន់ស្រន់​សុំ​សេចក្ដីសុខ​សប្បាយ រួចផុត​ពី​គ្រោះ​ចង្រៃ នឹង​សុំ​ឲ្យ​សម្រេច​នូវ​គោលបំណង​ការងារ​ផ្សេងៗ​ទៅ​តាម​ជំនឿ​រៀងៗ​ខ្លួន​របស់​ពួកគេ​។ មិន​ត្រឹម​ប៉ុណ្ដោះ​ទេ នៅពេល​មាន​កម្ម​ពិធីបុណ្យ​ជាតិ​ម្ដងៗ​អ្នកស្រុក​តែងតែ​រៀបចំ​ទីកន្លែង​នោះ​យ៉ាង​ពិសេស​។ អ្នក​ទេសចរណ៍​ដែល​បាន​ឡើង​ទៅ​លេង​លើ​ភ្នំ​ដោះ​ក្រមុំ​តែង​មាន​ការអុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ សុំ​អ្វី​ទៅ​តាម​ការ​ប្រថ្នា​របស់​ពួកគេ​។

​អ្នក​ទេសចរណ៍​ដែល​បាន​ឡើង​ទៅ​ដល់​កំពូលភ្នំ​ដោះ​ក្រមុំ​ហើយ​មិន​រំលង​នូវ​ការមើលឃើញ​នៃ​ទេសភាព ដ៍​ស្រស់ស្អាត​ពីលើ​ភ្នំ​ដែល​អាច​មើលឃើញ​នូវ​ទិដ្ឋភាព​នៅ​ជុំវិញ​នៃ​ទី​រួម​ខេត្តមណ្ឌលគិរី​ជាក់​ជាមិនខាន​។ ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅលេង​ទីនោះ​ហើយ​នឹង​មាន​ការថតរូប​ទុក​ជា​អនុ​ស្សាវ​រី​សម្រាប់​បង្អូត​ដល់​បងប្អូន​ពីសម្រ​ស់​ព្រៃ​ភ្នំ​ក្នុង​ខេត្ត​ភូមិភាគ​ឥសាន ដែល​សម្បូរ​ទៅដោយ​ព្រៃឈើ​សម្រស់​ធម្មជាតិ​។​
​ប្រសិនបើ​ភ្ញៀវ​ទេសចរណ៍​ចង់​ធ្វើ​ដំណើរ​ទៅកាន់​ភ្នំ​ដោះ​ក្រមុំ​នោះ​គឺ​គ្រាន់តែ​ចំនាយពេល​ប្រមាណ​៥​នាទី​ចេញពី​ក្រុង​សែន​មនោ​រម្យ​ទៅនោះ​យើង​នឹង​បានឃើញ​ខ្លោងទ្វា​ច្រកចូល​ទៅកាន់ កំពូលភ្នំ​ជាក់​ជាពុំខាន ដោយ​ក្នុង​នោះ​មានការ​ដាក់ឈ្មោះថា មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​។

​ប្រសិនបើ​ភ្ញៀវ​ទេសចរណ៍​ចង់​ឡើង​ទៅ​ដល់​កំពូលភ្នំ​នោះ​ដើម្បី​គយ​គន់មើល​ទេសភាព​ពីលើ​ភ្នំ​ជាពិសេស​មើល​ទេសភាព​ជុំវិញ​ក្រុង​សែន​មនោ​រម្យ​ទាំងមូល​នោះ មិន​មាន​ការ​ពិ​បា​កឡើ​យ​ដោយសារ​មាន​ការអភិវឌ្ឍន៍​ផ្លូវ​កៅស៊ូ សម្រាប់​រថយន្ដ ម៉ូតូ ឡើង​ទៅ​ដល់​កំពូលភ្នំ​តែម្ដង​។ ប៉ុន្ដែ​សម្រាប់​អ្នក​ទេសចរណ៍​ណា​ដែល​មិន​ចង់​យក​រថយន្ដ ម៉ូតូ​ឡើង​ទៅ​ក៍​អាចដាក់​ផ្ញើរ​នៅ​តាម​ជើងភ្នំ​បានដែរ រួច​អាច​បន្ដ​ធ្វើ​ដំណើរ​ឡើងទៅ​តាម​កាំជណ្ដើរ​ដែល​មាន​ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ដោះ​។ ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ឡើង​ទៅ​ដល់​កំពូលភ្នំ​ហើយ​អ្នកខ្លះ​ក៍​បាន​រៀបចំ​អុជ​ធូប​កន្លែង​សក្ការៈបូជា​បន់ស្រន់​ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ សម្រេច​ប៉ងប្រថ្នា​រៀងខ្លួន មាន​អ្នកខ្លះ​ចាប់​យក​កា​មេ​រា​សម្រាប់​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​។

​រមណីដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​ជា​កន្លែង​សម្រស់​ធម្មជាតិ​អាច​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ជាច្រើន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ អ្នក​ទេសចរណ៍​ដែល​បាន​មក​លេង​កម្សាន្ដ​ហើយ​នោះ​ពិតជា​មាន​អារម្មណ៍​ស្រស់ថ្លា​បំបាត់​នូវ​ទុក​កង្វល់​ទាំងឡាយ និង​មិន​អាច​បំភ្លេច​ទីកន្លែង​នេះ​បាន​ទេ​៕
​គឹម ចំរើន​

 

2016_01_05r2 (6) 2016_01_05r2 (1) 2016_01_05r2 (2) 2016_01_05r2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.