ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

អូរ​ផ្លាយ ​ក្លាយ​​ជា​រមនីយដ្ឋាន​​គួរ​ជាទី​​ការចាប់អារម្មណ៍​ពី​អ្នកធ្វើដំណើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌល​គី​រី ៖ ផ្លូវ​វៀង​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ប្រមាណ​ជិត​បី​រយ​ម៉ែត្រ ដែល​មន្ទីរ​សាធារណការ នឹង​ដឹកជញ្ជូន​ខេត្ត​បាន​ឈូសឆាយ​ដើម្បី​ជួយ​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពេជ្រា​ដា និង​ដើម្បី​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរណ៏ ខណៈ​ស្ពានដែក​មួយ​ត្រូវបាន​បាក់​ជា​ពីរ​កំណាត់ កាលពី​ពីរ​សប្តាហ៏​មុន បាន​ក្លាយទៅជា​កន្លែង​ទាក់ទាញ​ភ្លៀវ​ទេសរណ៏​ស្ទើរ​នឹងស្មាន​មិនដ​ល់​។

​ព្រោះ​តែ​ផ្លូវ​វៀង​នោះ​មាន​អូរ​ថ្មដា​មួយ​ឈ្មោះ អូរ​ផ្លាយ ដែល​អាច​ឲ្យ​រថយន្ត​ធុន​មធ្យម​នឹង​ធុន​តូច បើកបរ​ឆ្លង​ទឹកបាន នឹង​មាន​ទេសភាព​ស្អាត​ប្លែក​ភ្នែក នឹង​មាន​ទឹក​ហូរ​ត្រជាក់​ដល់​ឆ្អឹងខ្នង​។​

​អ្នកទេសចរណ៏​មួយក្រុម​ដែល​បាន​មក​លេង​កម្សាន្ត​ខេត្ត​មណ្ឌលគិរី ហើយ​ទៅ​លេង​ទឹកជ្រោះ​ប៊ូ​ស្រា បាន​និយាយថា ពួកគាត់​មាន​បំណង ទៅលេង​ទឹកជ្រោះ​ប៊ូ​ស្រា​នឹង​ងូតទឹក​លេង​ជាមួយ​គ្រួសារ​មិត្តភ័ក្ត តែ​នៅពេល​បាន​មកដល់​ចំនុច​ផ្លូវ​វៀង​ស្ពាន​បាក់ ស្រាប់តែ​ជាប់​ចិត្តនឹង​ទេសភាព​របស់​អូរ​ផ្លាយ ដែល​មាន​ទឹកថ្លារ​យង់​ហូរ​លើ​ថ្មដា​ទៅវិញ​។​

​ក្រុម​ទេសចរណ៏ដ​ដែល​បន្ត​ថា បន្ទាប់ពី​ពួកគាត់​ឃើញ​អូរ​ផ្លា​យមាន​កន្លែង​គួរ​ឲ្យ​ចង់​ងូតទឹក​លេង​សប្បាយ​ដូច្នេះ​មនុស្ស​ក្នុង​ក្រុម​ទាំងអស់​ដែល​មាន​សមាជិក​ប្រមាណ​ជាង​២០​នាក់ ក៏​សម្រេចចិត្ត​ថា ទៅលេង​ជ្រោះ​ប៊ូ​ស្រា ថតរូប នឹង​ហូប​អាហារ​នៅ​ទីនោះ​រួច នឹង​បក​មក​ងូតទឹក​លេង​នៅ​អូរ​ផ្លាញ​វិញ ម្យ៉ាង​ទឹកជ្រោះ​ប៊ូ​ស្រា​មាន​ស្ថានភាព ថ្ម​រដិបរដុប​ខ្លាំង​ពិបាក​ងូតទឺ​កលេង​ផង​។

​មិន​ខុស​ពី​ក្រុម​អ្នកទេសចរណ៏​ខាងលើ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែ​នេះ តែង​នាំគ្នា​ចុះ​ងូតទឹក​លេង​សិន​មុន​នឹង​បន្តដំណើរ​ទៅមុខទៀត ហើយ​ជាងនេះទៀត បងប្អូន​អ្នករស់នៅ​ខេត្ត​មណ្ឌលគិរី នៅ​ពេល​ថ្ងៃ​សៅរ៏ឬ​ថ្ងៃអាទិត្យ តែង​នាំ​គ្រួសារ​នឹង​មិត្តភ័ក្ត ទៅ​ធ្វើ​អាហារ​បែប​ងាយៗ ហូប​លេង​នៅ​តាម​មាត់​អូរ​ក្រោម​ម្លប់ឈើ​ត្រជាក់​ត្រឈឹង នឹង​អាច​ហែល​ទឹក​លេង​ដែល​មាន​សីតុណ្ហភាព​ប្រមាណ​ជា​២០​ទៅ​២២​អង្សា​ប៉ុណ្ណោះ​។​ហើយ​អ្នកទេសចរណ៏​ខ្លះ​ដែល​ចូលចិត្ត​នេសាទ​ត្រី ក៏​អាច​យក​សំណាញ់​ឬ​សន្ទូច​ទៅ​ស្ទូចត្រី​យកមក​អាំង​ហូប​ភ្លាមៗ​តាម​បែប​ធម្មជាតិ យ៉ាង​សប្បាយ​រីករាយ​។​

​ក្រោយពី​មាន​ការចាប់​អា​រម្ម​ណ៏​របស់​ភ្លៀវ​ទេសចណ៏​លើ​កន្លែង​លេង​កម្សាន្ត​ថ្មី​នេះ គេ​មិន​ទាន់​ឃើញ​មាន​សកម្មភាព​របស់​ម​ន្ទីរ​ទេសចរណ៏​ចុះ​ធ្វើ​ការរៀបចំ ឬ​អភិវឌ្ឍ​ន៏​អ្វី​នៅឡើយ​។​បើ​តាម​មគ្គុ​ទេស​ទេសចរណ៏​ម្នាក់​បានឲ្យដឹងថា តំបន់​អូរ​ផ្លាយ​នេះ ស្ទើរតែ​មិន​មាន​អ្នក​ស្គាល់​ទេ ព្រោះ​កាលពី​ពេល​ស្ពាន​មិនទាន់​បាក់ នៅតាម​ផ្លូវ​ច្រកចូល​អូរ​ផ្លា​យមាន​ឃើញ​តែ​ស្លាក​សញ្ញា​ដាក់ថា អូរ​ផ្លាយ តែ​សូម្បី​ផ្លូវ​ធ្វើ​ដំណើរ​ប្រវែង​ប្រហែល​១០០​ម៉ែត្រ​សោះ ជិះ​ម៉ូតូ​ឬ​រថយន្ត​ចូល​មក​រួច​ឡើយ ហើយ​ក៏​គ្មាន​អ្នកទេសចរណ៏​ចូល​លេ​ង​ទេ ។ តែ​ថ្មីៗ​នេះ ដោយសារ​ស្ពាន​ឆ្លង​ទៅ​មក​ទឺកជ្រោះ​ប៊ូ​ស្រាបា​ក់​មិន​អាច​ធ្វើដំណើរ​កើត ទើប​គេ​ធ្វើ​វៀង​កាត់​តាម​អូរ​ផ្លាយ ទើប​ធ្វើ​ឲ្យ​អ្នកទេសចរណ៏​ជា​ច្រើន​ឈ្លក់​វង្វេង​នឹង​សម្រល់ដ៏​ត្រកា​លរបស់​អូរ​ផ្លាយ​។​

​សូម​រំ​ឮ​ក​ថា ស្ពានដែក​មួយកន្លែង ដែល​ជា​ស្ពាន​សម្រាប់​ធ្វើដំណើរ​ឆ្ពោះ​មក​រមណីដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាងសំខាន់​ក្នុង​ការផ្លាស់ប្ដូរ​ទំនិញ​ផលិតផល​ផ្សេងៗ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី ជាមួយ​ទីរួមស្រុក​ពេជ្រា​ដា បាន​បាក់​ហើយ គ្រា​ដែល​ស្ពាន​នោះ​គេ​បាន​មើលឃើញ​ថា  មាន​សភាព​ទ្រុត​ទ្រោម​បន្តិច​ហើយ  ស្របពេល​ដែល​ឡាន​យី​ឌុប​មួយ​គ្រឿង​ដឹក​ស៊ីម៉ង់  និង​ឥដ្ឋ​ឆ្លងកាត់​នោះ ក៏​បណ្ដាលឲ្យ​បាក់​តែម្ដង ។

​ហេតុការណ៍​បាក់​ស្ពាន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់  ថ្ងៃទី​២១ ធ្នូ  ២០១៥ នេះ ស្ថិត​នៅ​ចំណុច​អូរ​ផ្លាយ ក្នុងភូមិ​ពូ​រ៉ាដែត ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ៕
​ដោយ ៖ គឹម ចំរើន​

 

2016_01_05a (1) 2016_01_05a (2) 2016_01_05a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.