ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​ថ្មី ពង្រឹង​ការងារ និង​តួនាទី​ខ្លួន​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ​។​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ​៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​ថ្មី ដែល​ទើប​ឡើងកាន់តំណែង​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆកា ឆ្នាំ​២០១៩​នេះ ត្រូវ​ពង្រឹង​ការងារ និង​តួនាទី​បម្រើ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​បន្ត​យកចិត្តទុកដាក់​បំពេញ​ការងារ​ឲ្យបាន​ល្អ ជា​ពិសេស​ធ្វើ​យ៉ាងណា​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ និង​គោរព​តួនាទី ការងារ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​។​

​ការស្នើ​របស់​ដ្ឋ​មន្ត្រី វង សូ​ត នាពេល​នេះ​បាន​ធ្វើឡើង នៅក្នុង​ឱកាស​ដែល​លោក និង​លោកស្រី អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​ថ្មី លោក លី សុភា ជំនួស​លោក អ៊ាប ឈុន​ស្រ៊ាង នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆកា ឆ្នាំ​២០១៩​នេះ​។​

​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឈុន ឈ​ន់ ប្រធាន​ក្រុង​ប្រឹក្សា​ខេត្តកំពង់ធំ លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​មន្ត្រីរាជការ និង​កងកម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់​ទៀត​។​

​ក្រោយ​ទទួលបាន​តំណែង​ជា​ផ្លូវកា​រលោក លី សុភា ដែល​ទើប​បាន​ក្លាយជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ធំ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ប្រឹងប្រែង​បំពេញ​ការងារ​ឲ្យបាន​ល្អ ហើយ​នឹង​គោរព​តាម​តួនាទី ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ឲ្យបាន​ល្អ​បំផុត​។​

​បើ​យោងតាម​របាយការណ៍​លោក អ៊ាប ឈុន​ស្រ៊ាង អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ធំ ដែល​ទើប​ចូលនិរត្តន៍ បាន​បញ្ជាក់​ឲ្យដឹងថា ការងារ​កន្លងមក បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មន្ត្រីរាជការ​របស់​ម​ន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ធំ មាន​ការសហការ​គ្នា​បានល្អ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង ក្នុង​ការអនុវត្ត​ការងារ​ពុំ​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ហើយក៏​មិន​ដែល​មាន​ការប្តឹងតវ៉ា ឬ​ដាក់​ពិន័យ​ផ្នែក​រដ្ឋបាល​ឡើយ​។ ចំណែក ការបំពេញ​ការងារ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន គឺ​ដំណើរការ​បាន​ល្អ និង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.