ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ប្រតិភូ​ក្រសួង​ធម្មការ និង​សាសនា​ដឹកនាំ​សប្បរ​សជន​មកពី​ក្រៅ​ប្រទេស​សំណេះសំណាល​ប្រជាជន​ចាស់ជរា និង​ក្មេង​ក្នុង​គ្រួសារ​ក្រីក្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សៀមរាប ៖ ឯកឧត្តម ហាក់ ប៊ុនធឿន អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា និង​លោកជំទាវ ហាក់ ស្រី​តូច បាន​ដឹកនាំ​សប្បុរសជន​ខ្មែរ រស់នៅ​ប្រទេស អូទ្រីស និង​ប្រទេស កាណាដា ! ចុះ​មក​សួរ​សុខ​ទុក និង​បាន​នាំយក​អំណោយ​មួយ ចំនួន​មក​ចែក​ជួន​ប្រជាពលរដ្ឋ ! ជា​ចាស់ជរា និង​ក្មេងៗ​ក្រីក្រ ចំនួន​៩០​នាក់ ដែល​រស់នៅ​ក្នុង ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប នៅ​រសៀល ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ ២០១៥ នា​ចុង​សប្តាហ៍​នេះ ។

​លោក ខាំ លឿ ប្រធាន​ក្រុប​ប្រឹក្សា​ឃុំ​កណ្តែក បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម ហាក់ ប៊ុនធឿន និង​លោក ជំទាវ ! ព្រមទាំង សប្បុរសជន​ខ្មែរ រស់​នៅ​ក្រៅប្រទេស ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា ដែល​នាំមក​នូវ​ថវិកា ចែកជូន ដល់​ប្រជាជន ក្រីក្រ ! នេះ​គឺជា​ចលនា​មួយ​ក្នុងសង្គម ស្ថិត​ក្រោម​ដំបូល​តែមួយ ស្របតាម​គោលនយោបាយ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។

ឯកឧត្តម ហាក់ ប៊ុនធឿន បាន​ថ្លែងអំណរគុណ ចំពោះ​លោក ផា សុជាតិ និង​ភរិយា ជា​សប្បុរសជន​នៅ​ប្រទេស​អូទ្រីស និង​លោក កាំ​ង លាង​ខ័ណ្ឌ និង​ភរិយា ដែល​ជា​សប្បរ​សជន​នៅ​កាណាដា ! ទាំងអស់គ្នា​ជា​ក្រុមគ្រួសារ​ដែល​មាន​ស​ធា​ជ្រះថ្លា បាន​បរិចាក​ទ្រព្យធន ដើម្បី​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ​នៅ​កម្ពុជា ដែល​ជា​ទឹកដី​កំណើត​របស់​ពួកគាត់ ។

​ឯកឧត្តម​បាន​លើក​ផង ​ដែរ អំពី​ការអភិវឌ្ឍន៍​របស់ ប្រទេសជាតិ ក្រោម​មាគ៌ា​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង មាន​កិច្ច អភិវឌ្ឍន៍​រីកចម្រើន​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ ។

​ ឯកឧត្តម​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ដែល​រស់​នៅ​ក្រៅប្រទេស សូម​បន្ត​នូវ​ទឹកចិត្ត​ដ៍​ប្រពៃ​ណ៍ និង​ចិត្ត​មនុស្សធម៌ ដ៏​សប្បុរស ជា​បន្ត​ទៀត ។   ក្នុងឱកាស​នោះ​ប្រជាពលរដ្ឋ​ចាស់ជរា ៥៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​នូវ​ថវិការ ៤​ម៉ឺន​រៀល និង សា​រ៉ុង​១ ចំពោះ​ក្មេងៗ ក្នុង​គ្រួសា​ក្រីក្រ ៣៥​នាក់​ទៀត ម្នាក់ៗ​ទទួលបាន​នូវ​ថវិការ ២​ម៉ឺន​រៀល និង​អាវ​យ៉ឺត​១​ផងដែរ ៕
​ប៊ុនធឿន (​សៀមរាប​)

 

2016_01_01a (1) 2016_01_01a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.