ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

មេ​ឈ្មួញ ណុប ឌី ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញ​ចេញ ពី ខេត្ត​ពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ពោធិ៍សាត់ ៖ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​បានឲ្យដឹង​ថា​បច្ចុប្បន្ន​មេ​ឈ្មួញ​ណុប​ឌី​ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​តែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ចេញពី​ខេត្ត​ពោធិ៍សាត់​យ៉ាង​រាលដាល​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​កន្លងមកសម​ត្ថ​កិច្ច​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​ជា​បន្តបន្ទាប់​ក៏​ប៉ុន្តែ​មេ​ឈ្មួញ​ណុប​ឌី​នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ពោធិ៍សាត់​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កំពង់ស្ពឺ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​តាកែវ​និង​ខេត្ត​កំពត​យ៉ាង​រលូន​។​

​ប្រភព​ខ្លះ​បានឲ្យដឹង​ថា​មេ​ឈ្មួញ​ណុប​ឌី​ចំណាយលុយ​ក្នុង​មួយ​ខែៗ​ជាច្រើន​ម៉ឺន​ដុល្លារ​ទើប​អាច​ប្រមូល​ទិញ​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់​ទៅដល់​គោលដៅ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ពោធិ៍សាត់​បានឲ្យដឹង​ថា​សព្វថ្ងៃ​នេះ​មេ​ឈ្មួញ​ណុប​ឌី​ប្រមូល​ទិញ​ឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និង​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ហើយ​ដឹកជញ្ជូន​ចេញ​យ៉ាង​រលូន​។​ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈើ​ដែល​មេ​ឈ្មួញ​ណុប​ឌី​ប្រមូល​ទិញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​មានដូចជា​គ្រញូង​ធ្នង់​បេង​នាងនួន​និង​រាជ​កុល​ជាដើម​ហើយ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​យ៉ាង​រលូន​។​

​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ក្នុង​ខេត្ត​ពោធិ៍សាត់​ត្រូវបាន​គេ​ដឹង​ថា​ចាត់ទុក​មេ​ឈ្មួញ​ណុប​ឌី​ជា​ប្រភព​ចំណូល​របស់​ពួកគេ​ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​រូបនេះ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​។​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ណុប​ឌី​បានឲ្យដឹង​ថា​ឈ្មួញ​រូប​នេះ​មាន​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់ស្ពឺ​ជា​បង្អែក​យ៉ាងរឹងមាំ​ទើប​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ហើយ​មាន​តែ​អ្នក​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​ណុប​ឌី​ដើម្បី​ផលប្រយោជន៍​។​ដូច្នេះហើយ​ទើប​មេ​ឈ្មួញ​ណុប​ឌី​តែង​គេចផុត​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​ក៏ដូចជា​សមត្ថកិច្ច​ដទៃ​ទៀត​រួច​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.