ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

វគ្គ​បណ្តុះបណ្តាល​ស្ថិតិ​គណនេយ្យ​ជាតិ និង​ស​ន្ទ​ស្សន៍​អ្នកប្រើប្រាស់ រៀបចំឡើង​ដោយ​នាយកដ្ឋាន​គណនេយ្យ​ជាតិ​ថ្នាក់​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នាយកដ្ឋាន​គណនេយ្យ​ជាតិ បាន​សហកា​រណ៍​ជាមួយ​មន្ទីរ​ផែនការ​ខេត្ត​កែប បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្ថិតិ​គណនេយ្យ​ជាតិ និង​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ថ្នាក់​ខេត្ត នៅ​មន្ទីរ​ផែនការ​ខេត្ត​កែប ក្រោម​អធិបតីភាព លោក ឃឹន សុង អគ្គនាយករង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​ជា​ទីប្រឹក្សា​ក្រសួង​ផែនការ និង​មាន​ការអញ្ជើញ​ចូលរួម​ដោយ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សរុប​ប្រមាណ​៤០​រូប ។

​ក្នុង​របាយការណ៍​ស្វាគមន៍ របស់ លោក គង់ សាវ៉ាត ប្រធាន​មន្ទីរ​ផែនការ​ខេត្ត បានបង្ហាញ​ថា ទិន្នន័យ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) និង​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​(CPI) ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ធ្វើ​ការវាស់ស្ទង់ និង​វាយតម្លៃ ពី​កម្រិត​នៃ​ការអភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​។ ស្របពេល​ជាមួយ​គ្នា​ផងដែរ តាមរយៈ​ទិន្នន័យ​នេះ បង្ហាញ​អំពី​ចំណូល​របស់​ខេត្ត ចំណូល​សម្រាប់​មនុស្ស​ម្នាក់ៗ ការវាស់វែង​អតិផរណា​ក្នុង​ខេត្ត និង​ជា​ទិន្នន័យ​មួយ​សម្រាប់​ខេត្ត​ធ្វើ​ការទាក់ទាញ​អ្នកវិនិយោគទុន និង​ការរៀបចំ​គោល​នយោបាយ​ផ្សេងៗ នៅ​ថ្ងៃ​អនាគត​។​

​លោក ឃឹន សុង អគ្គនាយករង និង​ជា​ទីប្រឹក្សា​ក្រសួង​ផែនការ បាន​មានប្រសាសន៍ថា កន្លងមក​ក្រសួង​ផែនការ តែងតែ​យកចិត្តទុកដាក់​លើ​ការងារ​បណ្តុះបណ្តាល​ជា​ហូរហែរ លើ​ការងារ​ស្ថិតិ ជា​ពិសេស​ការងារ​ទិន្នន័យ​ផលិតផល​ក្នុងស្រុក​សរុប និង​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​ក្នុង​ខេត្ត ដល់​មន្ត្រី​ថ្នាក់ក្រោម ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ មាន​ជំនាញ​ក្នុង​ការប្រមូល​ទិន្នន័យ វិធីសាស្ត្រ​ក្នុង​ការ​គណនា​ផលិតផល​ក្នុងស្រុក​សរុប និង​ទិន្នន័យ​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​ប្រចាំ​ខេត្ត​របស់​ខ្លួន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.