ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រករបៀង ស្វាយ​អ​ង៉ោ​ង ស្ថិតនៅក្នុង ភូមិ រោង ឃុំ​ចាម ស្រុក កំពង់​ត្របែក ខេត្ត​ព្រៃវែង​.​មានការ​ព្រួយ​បារ​ម្មណ៍​អំពី​សុខភាព​មនុស្ស​និង​សត្វ ដោយសារ​តែ​ក្លិនស្អុយ​ជ្រូក​ងាប់​របស់លោក ឧ​កញ្ញ៉ា ជឹម សុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រៃវែង ៖ ក្រុមហ៊ុន អង្គរ​សុខ​សារិទ្ធិ​មានជ័យ ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់​លោក ឧ​កញ្ញ៉ា ជឹម សុខ ដែល​នាំ​ជ្រូក គោ ក្របី ចេញ​ទៅ​ក្រៅប្រទេស​នោះ កំពុងតែ​អង្គុយ​ចាំ ដក​តុង ពី​ប្រជាពលរដ្ឋ ដែល​លោក​បាន​យក សត្វ គោ ក្របី ទៅ​លក់ នៅ​តំបន់​ច្រករបៀង ស្វាយ អា​ង៉ោង ស្ថិតក្នុង​ភូមិ រោង ឃុំ​ចាម ស្រុក កំពង់​ត្របែក ខេត្ត​ព្រៃវែង ដោយ ក្នុង​មួយ​ថ្ងៃ ចាប់ពី 5 ទៅ 6 ឡាន ក្នុង​មួយ​ឡានៗ ផ្ទុក​ជ្រូក ពី 270 ក្បាល ទៅ 300​ក្បាល ចំណែក​គោ​និង​ក្របី​ក្នុង​មួយ​ថ្ងៃៗ​ប្រហែល​ចាប់ពី​450​ទៅ​500​ក្បាល​ដែល​មាន​ទាំង​តូច​ទាំង​ធំ​។​

​ប្រជាពលរដ្ឋ​រសនៅ​ក្នុង​ភូមិ រោង ឃុំ​ចាម ស្រុក កំពង់​ត្របែក ខេត្ត​ព្រៃវែង ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​ច្រករបៀង ស្វាយ​អា​ង៉ោ​ង និង ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់ តែងតែ​មាន​ការ​រអ៊ូរ​ទាំ​ក្លិនស្អុយ​ជ្រូក​ងាប់​របស់លោក ឧ​កញ្ញ៉ា ជឹម សុខ ដែល​ចោល​រាយប៉ាយ​ក្បែ​ក្រោល​គោ​ក្នុង​ច្រកស្វាយ​អា​ង៉ោង​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​បាន​ត្អូញត្អែ​ប្រាប់​សារពត៌មាន​យើង​ថា​ពួកគាត់​រាល់ថ្ងៃ​ពិបាក​ទ្រាំ​និង​ក្លិនស្អុយ ហើយ ក៏​មាន​ការភ័យខ្លាច​និង​ព្រួយបារម្ភ​ថា ក្រែង​ជ្រូក​ទាំងនោះ​មាន​ជំងឺ​ហើយ​ឆ្លង​រាលដាល​ដល់​ជ្រូក​និង​សត្វពាហនៈ​របស់​ពួកគាត់​ចិញ្ចឹម​នៅ​ទីនោះ​

​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​មេត្តា​ចុះ​ត្រួតពិនិត្យ​និង​មើល​ជ្រូក​និង​គោ​របស់​លោក ឧ​កញ្ញ៉ា ជឹម សុខ ជាពិសេស​គឺ​ជ្រូក​ដែល​គាត់​តែងតែ​ឃើញ​ងាប់​ជា​រឿយៗ​ហើយ​សូម​យក​ទៅ​កប់​ឲ្យបាន​ត្រឹមត្រូវ​ផង ដើម្បី​កុំឲ្យ​មាន​ជះក្លិន​ស្អុយ​មក​ដល់​ពួកគាត់​។​

​ជុំវិញ​បញ្ហា​ជ្រូក​ងាប់​ខាងលើនេះ​លោក ឧកញ៉ា ជឹម សុខ បាន​បញ្ជាក់​ប្រាប់​សារព័ត៌​យើង​ឲ្យដឹងថា លោក មុន​និង​ដឹក​ចេញ​មកពី​ប្រទេស​ថៃ​គឺ​បាន​ត្រួតពិនិត្យ​ពី​បសុពេទ្យ​ត្រឹមត្រូវ​ច្បាស់លាស់​អស់ហើយ ជ្រូក​ទាំង​នេះ​គ្មាន​ជំងឺ​អ្វី​នោះទេ ហើយ​ធម្មតា​ទេ​ជ្រូក​ពេល​ដឹក​ឆ្ងាយ​គឺ​តែងតែ​មាន​ងាប់​អញ្ចឹង​ហើយ ។​

​ចំពោះ​រឿង​គោ​ក្របី បើ យោងតាម​ប្រភព​បាន​បញ្ជាក់​ប្រាប់ថា សម្រាប់​អាជីវករ​ដែល​នាំ​គោ​ក្របី​ចេញទៅ​ក្រៅ​ប្រទេស​ត្រូវ​បង់លុយ​ចូល​ក្រុមហ៊ុន​របស់​លោក ឧ​កញ្ញ៉ា ជឹម សុខ ក្នុង​មួយ​ក្បាល 60000៛ ឯ​នោះ ដោយ​លោក​ឧ​កញ្ញ៉ា បាន​មានប្រសាសន៍ថា លុយ​60000៛ ក្នុង​មួយ​ក្បាល​នេះ ក្រុមហ៊ុន​របស់​លោក បាន​យក​ទៅ​ចំណាយ​លើ​សេ​វ៉ា​កម្ម ផ្សេងៗ​ដូចជា ថ្លៃ​ដឹង​ជញ្ជួន ថ្លៃ​សំបុត្រ​បញ្ជាក់​ពី​ភូមិ ឃុំ នឹង​ពេទ្យសត្វ នៅតាម​តំបន់ / ល​/ ។ ប៉ុន្តែ​ផ្ទុយទៅវិញ ប្រជាពលរដ្ឋ ដែល​លោក​ដឹក​ជញ្ជួន​សត្វ គោ ក្របី មក​លក់​នៅ​តំបន់​ស្វាយ​អ​ង៉ោង​នេះ បាន​ប្រាប់​សារព័ត៌មាន​យើង​ថា ថ្លៃ​សេ​វ៉ា​កម្ម​ផ្សេងៗ​ខាងលើនេះ លោក​បាន​ចំណាយ​លុយហោប៉ៅ​ខ្លួនឯង​ទេ មិន​បាន​ពាក់ពាន់ នឹង​ប្រាក់ 60000៛ នេះឡើយ ។ គឺ​លោក​ឧ​កញ្ញ៉ា​ចាំតែ​ដក​តុង 60000៛ ក្នុង មួយ​ក្បាល​នេះ មិនដឹងថា​លោក​ចំណាយ​ទៅលើ​អ្វី​ខ្លះ​នោះ​ឡើយ ? គូរ​រំលឹក​ផងដែរ​ថា កន្លងមក ក្រុមហ៊ុន​មួយ​នេះ ដក​តុង រហូតដល់​ទៅ 120,000៛ ឯនោះ​ក្នុង​មួយ​ក្បាលសត្វ គោ ក្របី ទើបតែ​ចុះថ្លៃ​សល់​60000៛ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ប៉ុណ្នោះ​។​

​មហាជន មាន​ចំងល់​ថា​! ហេតុអ្វី បាន​ជា​ក្រុមហ៊ុន ឯកជន​មួយ​នេះ មាន​សិទ្ធិ ចាំ​ប្រមូល ឬ ចាំ​ដក​ពន្ធ ពី​ប្រជាពលរដ្ឋ ដែល​លោក ត្រូវ​លក់ គោ ក្របី ដើម្បី​យកប្រាក់​ដោះស្រាយ​ជីវភាព​? ។ ប្រជាពលរដ្ឋ​ខ្លះ​បាន​រអ៊ូរទាំ​ថា ពួកគាត់​ចិញ្ចឹម គោ ឬ ក្របី មួយ​ក្បាល ត្រូវ​ជំពាក់​លុយ លោក ជឹម សុខ ពី 60,000៛ ទៅ 120,000 រូ​ច​ជា​ស្រេច​ទៅហើយ ។ បើ​តាម​ការ​ស្តាប់​ប្រជាពលរដ្ឋ រ​អ៊ូ រ​ទាំ នឹង​ក្រុមហ៊ុន កំពុង​ធ្វើ​ដូច​សព្វថ្ងៃ លោក ជឹម សុខ គឺ​កំពុងតែ ធ្វើស្រែ លើ ខ្នង រាស្ត្រ ហើយ​៕

​សារព័ត៌មាន​យើង​និង​រីករាយ​ក្នុង​ការទទួល​ឆ្លើយបំភ្លឺ​ពី​សាមីខ្លួន​ដែល​ពាក់ព័ន្ធ​ជានិច្ច​៕
(​នង សំ​)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.