ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

មន្ទីរ​បរិស្ថាន​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន ២៣​វិច្ឆិកា ២០១៩ ក្រោម​ប្រធានបទ​”​ភូមិ​ស្អាត សុខភាព​ល្អ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ មន្ទីរ​បរិស្ថាន​ខេត្ត​កែប សហការ​ជាមួយ​អង្គការ ស្កា​រ៉ូ (CSARO)​បាន​រៀបចំ​ទិវា​អនាម័យ​បរិស្ដាន​ជាតិ ២៣​វិច្ឆិកា ២០១៩ ក្រោម​ប្រធានបទ​”​ភូមិ​ស្អាត សុខភាព​ល្អ​”​នៅ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន​សែន ចរិយា​វង្ស ក្នុង​សង្កាត់​អូរ​ក្រសារ ក្រុង​-​ខេត្ត​កែប​។​

​ទិវា​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ការចូលរួម​ពី​លោក អឹុម បញ្ញា​រិទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប និង​លោក តែម វីរៈ តំណាង​អង្គការ ស្កា​រ៉ូ ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​លក​គ្រូ​អ្នកគ្រូ សិស្សានុសិស្ស ក្នុង​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន​សែន ចរិយា​វង្ស​ផងដែរ​។​

‘​ក្នុងឱកាស​នោះ លោក អឹុម បញ្ញា​រិទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប បានឱ្យដឹងថា ក្នុង​អំឡុង​ពេល​បច្ចុប្បន្ន​នេះ​ការ​វេច​ខ្ចប់​ចំណីអាហារ​ក៏​ដូចជា​មុខទំនិញ​និង​វត្ថុ​ប្រើប្រាស់​សុទ្ធតែ​ត្រូវ​យក​ថង់ប្លាស្ទិក​ច្រក​ដាក់ឥ​វ៉ាន់ ដែល​ចាត់ទុក​ជា​ទម្លាប់​មួយ​ទៅ​ហើយ​។​យ៉ាងណាមិញ​ការប្រើ​ថង់ប្លាស្ទិក​សម្រាប់​ដាក់​ចំណីអាហារ​ពិតជា​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ព្រោះ​វា​ជា​សារធាតុ​មិន​រលាយ​។​លោក​ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កំណើន​នៃ​ជាតិ​ប្លា​ស្ទិក​កាន់តែ​ច្រើនឡើងៗ ស្ថិត​តាម​លំនៅដ្ឋាន​របស់​យើង និង​នៅតាម​ទីសាធារណៈ ព្រោះ​តែ​យើង​ម្នាក់ៗ មិនទាន់​បោះបង់​ការប្រើ​ជាតិ​ប្លា​ស្ទិកនៅ​ឡើយ​។​

​លោក អឹុម បញ្ញា​រិទ្ធិ បាន​បញ្ជាក់​ផង​ដែរ​ថា សម្ភារៈ​ដែល​ផលិត​មកពី​ជាតិ​កៅស៊ូ​បន្សំ​ដោយ​ជាតិគីមី រួមមាន​៖ កែវ​ឬ​កំប៉ុង​ជ័រ ដប​ទឹក​សុទ្ធ ថង់ប្លាស្ទិក ព្រម​ទាំង​សម្ភារៈ​ជាច្រើន​ទៀត​ដែល​យើង​បោះចោល​ពាស​វាល​ពាស​កាល សុទ្ធសឹង​ជា​ប្រភេទ​សំណល់​ប្លា​ស្ទិក ដោយ​របស់​ទាំងនេះ​មិន​ងាយ​ពុកផុយ ឬ​រលាយ​បាត់​រូបរាង​នោះឡើយ ហើយ​សំណល់​ប្លា​ស្ទិក​នេះ​វា​នឹង​បំពុល​បរិស្ថាន​នៅ​គ្រប់​ទីកន្លែង ខណៈ​យើងទាំងអស់គ្នា​មិនចេះ​រក្សា​សោភ័ណភាព និង​សម្អាត​អនាម័យ​។​

​លោក​ប្រធាន​មន្ទីរ​បាន​គូសបញ្ជាក់​ទៀត​ថា ការ​បោះចោល​សំណល់​ប្រភេទ​ប្លា​ស្ទិក​នឹង​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​ការរស់នៅ ពិសេស​ប៉ះពាល់​ដល់​បរិ​ស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយ​កត្តា​ដែល​ធ្វើឱ្យ​ប្រែប្រួល​អាកាសធាតុ​នោះ អាចមកពី​ការបំពុល​ដោយ​ផ្សែង ការកាប់បំផ្លាញ​ព្រៃឈើ​ជាដើម​។​

​សូមបញ្ជាក់​ថា ការរៀបចំ​ទិវា​អនាម័យ​បរិស្ថាន ២៣​វិច្ឆិកា​នេះ ក្រោយ​ពី​ដាក់​ជា​សំណួរ​ដល់​សិស្ស​ឱ្យ​ឆ្លើយ​ពាក់ព័ន្ធ​នឹង​សំណួរ​ផ្សេងៗ​ទាក់ទង​នឹង​បរិស្ថាន គណៈអធិបតី​ក៏​មាន​កម្មវិធី​ផ្តល់​ជា​រង្វាន់​ដល់​សិស្សានុសិស្ស​ផងដែរ​៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.