ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​រដ្ឋបាល​ខេត្ត​កែប បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​តំបន់ឆ្នេរ និង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ គណៈកម្មាធិការ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​រដ្ឋបាល​ខេត្ត​កែប បាន​ចុះ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ណែនាំ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​តំបន់ឆ្នេរ និង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ការគ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត ការអភិរក្ស​ជីវចម្រុះ​សមុទ្រ និង​តំបន់​ឆ្នេរសមុទ្រ ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជីវករ​ប្រមាណ ៨០​នាក់​។​

​សកម្មភាព​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ​គោលនយោបាយ និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព ក្រោម​អធិបតីភាព លោក ហង្ស​សុ​ត សំភារ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​លោក ព្រំ គន្ធិ អភិបាលរង​ខេត្ត​កែប តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ដែល​ពិធី​នេះ​បាន​ធ្វើឡើង នៅ​សាលប្រជុំ​សណ្ឋាគារ សង្គហ​មិត្ត ខេត្ត​កែប​។​

​លោក ព្រំ គន្ធិ អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​អំពី​ទីតាំង​ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និង​វិស័យ​ទេសចរណ៍ របស់​ខេត្ត​ជូន​អង្គ​សិក្ខាសាលា ដោយ​បាន​ចាត់ទុក​អង្គសិក្ខាសាលា​ពេលនេះ គឺជា​ការផ្សព្វផ្សាយ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​ឱ្យ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​ប្រកបមុខរបរ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​នៅ​ខេត្ត​កែប ឱ្យបាន​យល់ដឹង​ស៊ីជម្រៅ​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត យន្តការ ការងារ​នីតិវិធី និង​សំណុំបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​អភិវឌ្ឍន៍​ដី លិខិតអនុញ្ញាត​សាងសង់ ការប្ដូរ​ប្រភេទ​ដី ការកែសម្រួល​ក្បាលដី និង​ការស្នើសុំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​។​

​នា​ឱកាស​បើក​សិក្ខាសាលា​នេះ លោក ហង្ស​សុ​ត សំភារ អនុរដ្ឋលេខាធិការ បានបញ្ជាក់​ថា ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មិន​ត្រឹមតែ​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការធានា​អភិវឌ្ឍ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព តុល្យភាព និង​សមធម៌​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍ និង​ការសាងសង់​ជា​រៀងរាល់ឆ្នាំ​។​

​ជាក់ស្ដែង ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ស្ថេរភាព ៧% ក្នុង​មួយ​ឆ្នាំ​ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​កើនឡើង​ពី ១៤៣៥​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ដល់ ១៥៤៨​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ និង​ប៉ាន់ស្មាន​ឡើងដល់ ១៦៧៩​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ អតិផរណា​ស្ថិតក្នុង​កម្រិត​ទាប ២,៥% អត្រា​ភាពក្រីក្រ​ក្រោម ១០% នឹង​បន្ត​ថយចុះ​ក្នុង​អត្រា ១% ប្រចាំឆ្នាំ​។ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កើនឡើង​ពី ១​លាន​នាក់ នៅ​ឆ្នាំ​២០០៤ ដល់ ២​លាន​នាក់​នៅ​ឆ្នាំ​២០០៧ និង​បន្ត​កើនឡើង​ជា​លំដាប់​រហូត​ដល់​ប្រមាណ ៦.២​លាន​នាក់ នៅ​ឆ្នាំ​២០១៨៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.