ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

បុរស​ជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើង ពេល​នាំ​កូន​ទៅ​រក​ឈើ​នៅ​ក្បែរ​ជើងភ្នំ​

បុរស​ជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើង ពេល​នាំ​កូន​ទៅ​រក​ឈើ​នៅ​ក្បែរ​ជើងភ្នំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ជាន់មីន​ស្គរ បណ្តាលអោយ​ផ្ទុះ​ដាច់​ជើង​ម្ខាង ពេល​នាំ​កូន​ទៅ​រក​កាប់​ឈើ​ប្រណីត​នៅក្បែរ​ជើងភ្នំ​កាលពី ថ្ងៃទី ០៧ ខែ​ធ្នូ ឆ្នាំ ២០១៤ ម៉ោង​ប្រមាណ​ជា ១១ : ៣០ នាទី​ព្រឹក នៅ​ចំណុច​បង្គោល​សី​ម៉ា​លេខ ១១ ស្ថិតក្នុង​ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​តាម​ការ​អោយ​ដឹង​ពី​លោក សៅ ប៊ុនថេង ហៅ រី ជា​មេភូមិ​ដងទង់ បាន​ប្រាប់ថា បុរស​រងគ្រោះ​មាន​ឈ្មោះ ហ៊ា តួ អាយុ ៤៨ ឆ្នាំ បែក​ប្រអប់ជើង​ខាងស្តាំ រស់នៅ​ភូមិ​កើតហេតុ ។ ចំណែក​មីន​ប្រភេទ​មីន​ស្គរ​សល់​ពី​សម័យ​សង្គ្រាម ។

​លោក​មេភូមិ​បានបញ្ជាក់​ថា ធ្លាប់​ប្រជុំ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​នេះ​ជា​ច្រើន​ដង​មកហើយ ដើម្បី​ការពារ​អាយុជីវិត​ពួកគាត់ កុំអោយ​ចូល​ព្រៃ​រក​ឈើ ដោយសារ​គ្រាប់មីន​មាន​នៅ​សល់​រាយប៉ាយ​ច្រើន កាល​ពី​សមយ័​សង្គ្រាម ហើយ​ក្រុម​កំចាត់​មីន​មិនទាន់​ចូលមក​ដល់​ចំណុច​នេះ​នៅឡើយ​ទេ ។​

​សូម​កងកម្លាំង​ដែល​ឈរជើង​នៅតាម​តំបន់​នេះ ជាពិសេស​កងកម្លាំង​ឈរជើង​ដូចជា ទា​ហ៊ាន​សឹក​រង​ក្រុង​សំរោង នគ​បាល​វរៈ​ព្រំដែន ៩០៥ មេត្តា​ជួយ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ផង  ពីព្រោះ​ពលរដ្ឋ​ខ្លះ គាត់​មិន​បានដឹង​តំបន់​មីន​នេះ​ទេ ៕

 

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.