ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

​ចិន​ចាប់​ចិន​បង្ខាំង​ទារប្រាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ភ្នំពេញ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អ​និតិ​ជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន​០៥​នាក់​ទៅ​តុលាការ ក្រោម​ការចោទប្រកាន់​ពី​បទ បង្ខាំង​មនុស្ស​ទុក​ជំរិត​ទា​ប្រាក់ រំលោភ​លើ​លំនៅដ្ឋាន បង្ខាំង​អាជីវកម្ម និង​ធ្វើឲ្យ​បាត់បង់​ការងារ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង ស៊ីន វ៉ាង​ដា (​ខេ​ម​បូឌា​) អ៊ិន វេស ម៉ិន អ​.​ក ផ្ទះ​លេខ​128A7AB ភូមិ​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ ទាំង​០៥​នាក់ រួមមាន​៖
១. ឈ្មោះ វ័ង ជី​ង​ប៉ង (WANG.JINBO) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​
២. ឈ្មោះ លី ជី​យ៉ាង (LI JI YAN) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
៣. ឈ្មោះ ថា​ង វ៉ៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
៤. ឈ្មោះ ជេរ ឈី​ង (JIA GUING) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​
៥. ឈ្មោះ ស៊ូ​ន ស៊ី​ង (SUN XIN) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​

​បើ​តាម​របាយការណ៍ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា តាមរយៈ​ព័ត៌មាន​របស់​សាក្សី​ម្នាក់ ជា​ជនជាតិ​ខ្មែរ បាន​រាយការណ៍ ថា​មាន​ចិន​មួយក្រុម បាន​អុកឡុក​ហាង​បាយ​មួយ​កន្លែង​និង​បាន​បង្ខាំង​ជនជាតិ​ចិន​ម្នាក់​ក្នុង ហាង​បាយ​នោះ ដើម្បី​គម្រាម​ទារប្រាក់ ទៀតផង​។ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អ​និតិ​ជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ចាត់វិធានការ​ចុះ​បង្ក្រាប​និង ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​បញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​អនុ​ឡោម​តាម​ការណែនាំ​របស់​ព្រះរាជអាជ្ញា ក្រោម​ទម្រង់​ជា​ការស៊ើបអង្កេត​ជាក់ស្តែង និង​មាន​ការចូលរួម​ពី​មន្ត្រី​មូលដ្ឋាន ចៅសង្កាត់​និង​មេភូមិ​ផង​ដែរ​។​
​ក្រោម​វិធានការ​ជំនាញ របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស បង្ខាំង​ទីតាំង​ហាង ស៊ីន វ៉ាង​ដា​(​ខេ​ម​បូឌា​)​អ៊ិន​វេស​មិន បណ្តេញ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ ក្នុង​សណ្ឋាគារ រួម​និង​បណ្តេញ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​ចេញ​ពិតប្រាកដ​មែន ដោយ​ក្នុង​នោះ​ឈ្មោះ វ័ង ជី​ង​ប៉ង (WANG.JINBO) ជា​មេក្លោង បាន​បញ្ជា​ឲ្យ​កូនចៅ​០៤​នាក់​ទៀត បិទទ្វារ​ចាក់សោរ​បង្ខាំង​មេ​ការគ្រប់គ្រង​ទូទៅ​ក្នុង​ហាង ស៊ីន វ៉ាង​ដា​(​ខេ​ម​បូឌា​)​អ៊ិន​វេស​មិន ចាប់ពី​ថ្ងៃ​ទី​០៤ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទុក​ជំរិត​ទារប្រាក់​ចំនួន 30,000$ (​បី​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ថៅកែ​ដែល​នៅ​ឯ​ប្រទេស​ចិន​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.