ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

សម្តេច​ហ៊ុន​សែន​៖​កម្ពុជា​អបអរសាទរ​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦​និង​ខួប​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី ៩ វិច្ឆិកា ២០១៩ នេះ ខ្ញុំ​និង​មន្ត្រីរាជការ​មកពី​គ្រប់​ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កូនក្មួយ​សិស្សានុសិស្ស បាន​ដង្ហែរ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្វាយ​ភ្លើង​ជ័យ​នៅ​វិមានឯករាជ្យ នៅក្នុង​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្រប​ជាមួយនឹង​ខួប​លើក​ទី​៦៦​ឆ្នាំ​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​។​ថ្ងៃទី​៩ វិច្ឆិកា ជា​ថ្ងៃ​ដ៍​មាន​សារៈសំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល ព្រោះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង​ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់ ព្រះ​បរម​រតនៈ​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា​។
ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​តែ​អំណរ​សាទរ និង​ក្តីសប្បាយរីករាយ​ចំពោះ​មោទនៈភាព​ជាតិ ដែល​មិន​ត្រូវ​អោយមាន​អ្វី​មក​រំខាន​ដល់​សេចក្តីសុខ និង​សន្តិភាព​របស់​កម្ពុជា​ត​ទៅ​ទៀត​ឡើយ​។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​រួម​ជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេស​យើង​មក​ទល់​សព្វថ្ងៃ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.