ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រជាពលរដ្ឋ​ចូលរួម​ហូប​អំបុក ថ្ងៃ​៩ វិច្ឆិកា ទាំងអស់គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ផ្ញើ​សារ​អញ្ជើញ​ជនរួមជាតិ​ចូលរួម​ហូប​អំបុក នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្អែក​នេះ ដោយ​រីករាយ​ទាំងអស់គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​នៅលើ Facebook យ៉ាង​ដូច្នេះ​ថា​៖ «​សូម​អញ្ជើញ​បងប្អូន និង​កូនក្មួយ ចូលរួម​សប្បាយរីករាយ​ក្នុង​ថ្ងៃ ៩ វិច្ឆិកា នៃ​ទិវា​បុណ្យ​ឯ​ករា​ជាតិ ជាមួយនឹង​កម្មវិធី​ហូប​អំបុក​ទូទាំងប្រទេស (​អំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​) ដែល​នឹង​បន្ត​រហូត​ដល់ ថ្ងៃទី ១០-១២ វិច្ឆិកា នៃ​ព្រះរាជ​ពិធី​បុណអុំទូក អក​អំបុក លយ​ប្រទីប និង សំពះ​ព្រះ​ខែ ខាងមុ​នេះ​»​។​

​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩ -២០២៣ នៅ​សណ្ធាគារ​សុខា​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៧ វិច្ឆិកា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ព្រមទាំង​បងប្អូន​ដែល​កំពុង​ពួន​លាក់ខ្លួន​នៅ​ភ្នំ​ក្រវ៉ា​ញ និង​នៅ​តាម​កន្លែង​ដទៃៗ​ទៀត ចេញមករ​សារភាព កុំ​មាន​ការភ័យខ្លាច ចូលរួម​សប្បាយរីករាយ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ស្អែក​នេះ និង​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អំ​ទូក អក​អំបុក លយ​ប្រទីប និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃ​ទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩​។​

​សម្តេច​បាន​បញ្ជាក់ទៀតថា មានតែ​បុគ្គល​(៩) នាក់​ប៉ុណ្ណោះ ដែល​មាន​សាលដីការ​តុលាការ​កំពុង​ស្វែងរក​ចាប់ខ្លួន​។ រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ធានា​នូវ​សុវត្ថិភាព​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ព្រម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​ទេសចរណ៍​កម្សាន្ត​សប្បាយ​នៅក្នុង​ប្រទេស គឺ​មិន​ឱ្យ​មាន​ការភ័យខ្លាច​អ្វី​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.