ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ទៅលើ​ការគ្រប់គ្រង​សំរាម​ឲ្យបាន​ល្អ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេជោ បាន​ថ្លែង​អំពាវនាវ​ឲ្យ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ទៅលើ​ការគ្រប់គ្រង សំរាម​ឲ្យបាន​ល្អ ក្នុងឱកាស ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃ​ទី​១០-១២ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​។ សម្ដេច​តេជោ បាន​ថ្លែង​ដូចនេះ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ នូវ​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា អភិបាល​រាជធានី​ភ្នំពេញ ក្រសួង​បរិស្ថាន សហភាព សហព័ន្ធ​យុវជន និង​ដៃគូ​មួយចំនួនទៀត ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​សំរាម​ឲ្យបាន​ហ្មត់ចត់ នៅ​តាម​ទីតាំង​គោលដៅ​នានា ជាពិសេស​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ ក្នុង​អំឡុង​ពេល​បុណ្យ ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ដែល​បន្ត​ដល់​ថ្ងៃ​បុណ្យ​អុំទូក​។​

​ទន្ទឹមនឹងនេះ​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ​ល្អ ទទួលទាន​ចំណីអាហារ​ទុក​សំរាម​ក្នុង​ធុង ព្រោះ​ពលរដ្ឋ​ខ្មែរ ជា​ម្ចាស់​ប្រទេស ដែល​ត្រូវជា​គំរូ ឲ្យមាន​បរិស្ថាន​ល្អ និង​អនាម័យ​ស្អាត​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.