ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​ឯកឧត្តម រ័ត្ន ស្រ៊ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធានា​ជួយ​ដល់​គ្រួសារ សព​អតីត​:​សកម្មជន​គណបក្ស​CNRP​ម្នាក់ នៅ​សង្កាត់​ព្រែកកំពឹស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ជា​អនុប្រធាន​ទី​១​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែក​កំពឹស រួមជាមួយ ឯកឧត្តម នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេជោ ជា​ប្រធាន​គណ​:​កម្មា​ធិ​ការប​ក្ស​ខណ្ឌ និង​ជា​អភិបាល​នៃ​គណ​:​អភិបាល​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​ក្រុម​ការងារ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោក ប៉ាន់ ប៉​ន ចៅសង្កាត់រង​ទី​២ សង្កាត់​ព្រែក​កំពឹស (​ជា​អតីត​:​សកម្មជន​គណបក្ស​CNRP ដែល​បាន​មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៧-១១-២០១៧)​។

​ជា​ការចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​នាំ​យក​សម្ភារ​: ថវិកា​ចូល​បុណ្យ​រួមមាន :
– ថវិកា​សរុប​ចំនួន​០៥​លាន ០៣​សែន​រៀល (​ក្នុងនោះ​មាន​ថវិកា​ឯកឧត្តម រ័ត្ន ស្រ៊ាង​ផ្ទាល់​និង​ក្រុមការងារ រួមជាមួយ ថវិកា​ឯកឧត្តម នុត ពុធ​ដា​រ៉ា និង​ក្រុមការងារ គណ​:​បក្ស​ខណ្ឌ​, សង្កាត់ និង ភូមិ​) ។​
– អង្ករ​ចំនួន ០៥​កា​រ៉ុង​
– ទឹក​ភេសជ្ជ​:​សរុប​ចំនួន ២០​កេស​
– ទឹកត្រី​ទឹកស៊ីអ៊ីវ​ចំនួន ០២​យួរ

​តាមរយ​:​ការ​សំណេះសំណាល​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​បានឲ្យដឹង​ថា​មាន​ចៅ​ប្រុស​ម្នាក់​របស់​សព​លោក ប៉ាន់ ប៉​ន ឈ្មោះ សល់ ធា អាយុ​១៩​ឆ្នាំ​កំពុងតែ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ ហើយ​អាច​នឹង​មិន​បាន​រៀន​តទៅទៀត​ដោយសារ​លោក ប៉ាន់ ប៉ន​ស្លាប់​ទៅហើយ​គ្មាន​អ្នក​ជួយ​ផ្គត់ផ្គង់​ឲ្យ​បន្ត​ការសិក្សា ។ ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​របស់​ក្រុមគ្រួសារ​នៃ​សព ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ធានា​ជួយ​ឧបត្ថម្ភ​បង់ថ្លៃ​សិក្សា​ឲ្យ​យុវ​និស្សិត​ឈ្មោះ សល់ ធា ចាប់ពី​ឆ្នាំ​សិក្សា​ទី​២​រហូត​ដល់​បញ្ចប់​មហា​វិទ្យាល័យ ដោយ​មិន​ឲ្យ​អាកខាន​ការសិក្សា​ឡើយ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.