ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​កែប និង​មាន​ការសម្របសម្រួល​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ និង​បំពាក់​មួកសុវត្ថិភាព​ជូន​ដល់​អ្នកដំណើរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣​។​

​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប លោក សេន ជាតិ​វិសុទ្ធ អនុប្រធាននាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​។​

​ក្រោយ​ពី​សួរ​សំណួរ​ងាយៗ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកដំណើរ​តាម​យានជំនិះ​រួចមក លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​ថា ការបើកបរ​ត្រូវ​ហាម​ពិសា​រគ្រឿង​ស្រវឹង​ដែល​បណ្តាលឲ្យ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,២៥ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៥ ក្រាម ក្នុង​មួយ​លីត្រ​ឈាម ឡើងទៅ​។​ហាម​ប្រើ​ទូរស័ព្ទ​នៅពេល​កំពុង​បើកប​រយាន​ជំនិះ​ដោយ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង​។​

​ទោចក្រយានយន្ត​អាច​ផ្ទុក​មនុស្ស​ពីរ​នាក់ និង​អាច​បន្ថែម​បាន​កុមារ​ម្នាក់​។​អ្នកបើកបរ​និង​អ្នករួមដំណើរ ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​។​ចំណែក​អ្នកបើកបរ​ត្រី​ចក្រយានយន្ត និង​ទោចក្រយានយន្ត​សណ្តោង​រឺ​ម៉កក៏​ត្រូវ​ពាក់មួក​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្ថែមថា ចំពោះ​ការបើកបរ​នៅក្នុង​ទីប្រជុំជន អ្នកបើកបរ​ឬ​អ្នកជិះ​កៅអី​មុខ​នៃ​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ ធ្វើ​បែប​នេះ​ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ ផ្សេងៗ​ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ​។​

​ជាមួយគ្នានេះ លោក ព្រុំ គន្ធិ ក៏​បាន​ណែនាំ​ដល់​អ្នកដំណើរ​ទាំងឡាយ​សូម​កុំ​បើកបរ​ទន្ទឹមគ្នា​លើ​ទ្រូងផ្លូវ ឬ​គន្លង​ផ្លូវ​តែ​មួយ ហើយ​អ្នកបើកបរ​មិន​ត្រូវ​បើកបរ​កាត់ ឬ​ជែង​ក្បួន​យោធា ក្បួន​នគរបាល ក្បួន​គណៈប្រតិភូ ឬ​ក្បួន​ដង្ហែ​ផ្លូវការ​ណាមួយ​ឡើយ​។​លើសពីនេះ ចំពោះ​អ្នកបើកបរ​យានយន្ត​ណា នៅពេល​ដែល​ខ្លួន​ស្ថិត​ក្នុង​ភាពស្រវឹង​ដោយ​មាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០ ក្រាម ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨០០,០០០ រៀល ទៅ ៤,០០០,០០០ រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.