ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​លោកស្រី លាង ហៃ ជាវ តា​យ ដឹកនាំ​សហការី ច្រូតស្រូវ​ដាល់អំបុក សម្រាប់​ទទួល​ទាន​រួមគ្នា នៅ​ស្រុក​អង្គរជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ដោយយោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហូប​អំបុក​ខ្មែរ​ការពារជាតិ សាសនា ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ លោកស្រី​លាង ហៃ ជាវ តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​ដឹកនាំ​ចុះ ច្រូតស្រូវ ដាល់​អំបុក ដើម្បី​រៀបចំ​ពិធី​ទទួល​ទាន​អំបុក​ខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​ពេជ្រ​ចង្វារ ស្ថិតក្នុង​ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត ដែល​មាន​ការចូលរួម​ពី​សមាជិក​កាកបាទក្រហម ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់​ស្រុក​ព្រមទាំង​យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម មន្ត្រី​នៃ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក និង​ប្រជាពលរដ្ឋ ព្រះសង្ឃ សរុប​ប្រមាណ ១០០​នាក់ ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ និង​ហូប​បាយ​សាមគ្គី​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោកស្រី លាង​ហៃ ជាវ តា​យ បាន​លើកឡើង​ថា យើង​ត្រូវ​រួមគ្នា ការពារ​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ហើយ​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​កុំ​ជឿ​ពាក្យ​ញុះញង់ ពាក្យ​កុហក បោកប្រាស់​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​មាន​ជន​ក្បត់ជាតិ សម រង្សុី ជា​មេក្លោង ដែល​ជានិច្ចកាល​តែងតែ​កុហក​ភូតភរ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​លោកស្រី លាង ហៃ ជាវ តា​យ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ច្រូតស្រូវ​បុក​អំបុក​នេះ គឺ​យើង​ពិសារ​រួមគ្នា ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.