ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​រដ្ឋមន្ត្រី វង សូ​ត ចែក​កង់​ជំនួយ​របស់​អង្គការ​កុកិ​សៃ KJO ប្រទេស​ជប៉ុន​ចំនួន ៤០០​គ្រឿង ជូន​សិស្សានុសិស្ស​ក្រីក្រ​ក្រីក្រ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោក​លោកស្រី នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​កង់​ជូន​ដល់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន​៤០០​គ្រឿង ជូន​សិស្សានុសិស្ស​ក្រីក្រ​ក្រីក្រ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​កង់​ចំនួន ៤០០​គ្រឿង គឺជា​អំណោយ​របស់​អង្គការ កុកិ​សៃ KJO ប្រទេស​ជប៉ុន​។ ក្នុង​ពិធី​នោះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋលេខាធិការ អគ្គនាយក​, តំណាង​រដ្ឋបាល​រាជ​រាជធានី​ភ្នំពេញ​, អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​, តំណាង​អង្គការ​កុកឺ​សៃ​, លោកនាយក​សាលា​, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ចូលរួម​ផងដែរ​។​

​ថ្លែង​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស នឹង​មាតាបិតា នា​ឱកាស​នោះ រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​កុមារ​អាស៊ី​អា​ស្ដេ​កា និង​អង្គការ​កុកិ​សៃ KJO ជប៉ុន ដែល​ផ្ដល់​ជំនួយ​ជា​កង់​ចំនួន ៤០០​គ្រឿង បន្ថែម​សម្រាប់​ធ្វើ ការ​ចែកជូន​ដល់​ក្មួយៗ​កុមារ សិស្សានុសិស្ស​ក្រីក្រ​មកពី​តាម​បណ្តារ​សាលាបឋមសិក្សា​, អនុវិទ្យាល័យ និង​វិទ្យាល័យ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ សម្រាប់​ជួយ​កុមារា កុមារី សិស្សានុសិស្ស ដែល​ជួប​ដោះស្រាយ​បញ្ហា​លំបាក គ្មាន​មធ្យោបាយ​ធ្វើដំណើរ ទៅ​សាលារៀន​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី វង សូ​ត បាន​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​កុមារ​ទាំង​អស់ សូម​ឲ្យ​ក្មួយៗ យកចិត្តទុកដាក់ ខិតខំ​រៀនសូត្រ ស្ដាប់​បង្កាប់​ឪពុក​ម្ដាយ អ្នកគ្រូ លោកគ្រូ និង​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យទៅ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ សម្រាប់​ពេល​អ​នា​គត់ ក្លាយ​ជា​ទំពាំង​ស្នង​ឬ​ស្សី ស​សម្រាប់​បន្តវេណ មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។​

​លោក វង សូ​ត បានលើកឡើង​បន្ថែមថា នៅពេល​ដែល​ក្មួយៗ ទទួលបាន​នូវ​កង់​ដល់​ស្រស់ស្អាត​នេះ ត្រូវ​ចេះ​ថែរក្សា​ឲ្យបាន​គង់វង្ស និង​សូម​ក្មួយៗ ជិះ​កង់​ដោយ​ប្រុងប្រយ័ត្ន និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ចាប់ខ្ជួន ដើម្បី​បង្ការ កុំឲ្យ​មាន​គ្រោះថ្នាក់ ចរាចរ​បណ្ដាល​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ ប្រាក់កាស អាយុជីវិត និង​ពេលវេលា​រៀនសូត្រ​ទៀតផង​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.