ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អធិការ​ស្រុក​សូទ្រនិគម​មាន​អំណាច​ធំធេង ប៉ុន្តែ​អសមត្ថភាព​ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​រាលដាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​មូលដ្ឋាន​ស្ថិតក្នុង​ភូមិ​សាលា​កកោះ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម បាន​លើកឡើង​ថា បច្ចុប្បន្ន​មាន​បន​ល្បែងស៊ីសង​ខុសច្បាប់​រីក​រាលដាល​កើតឡើង​យ៉ាង​ពេញបន្ទុក ដែល​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​របស់​លោកនាយ​ប៉ុស្តិ៍​កៀន​សង្កែ និង​លោក ទេព ចាន់ណា អធិកា​ស្រុក​សូ​នី​គម​។​

​ប្រភព​បាន​បន្តទៀតថា បន​ល្បែង​ខាងលើ​នេះ​បាន​កើតឡើង​ជា​យូរ​ណាស់​ហើយ​បើក​លេង​នៅ​ផ្ទះ​ឈ្មោះ (​ឌូ​) មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ​ផងដែរ​ហើយ​ទីតាំង​នេះ​ដែរ​កន្លងទៅ​ធ្លាប់​បាន​កងកម្លាំង​ប្រដាប់អាវុធ​ខេត្តសៀមរាប​ធ្វើការ​បង្ក្រាប​ម្ដង​រួចទៅហើយ​។ ផ្ទុយទៅវិញ រហូតមកដល់​ពេលនេះ ទីតាំង​បន​ល្បែង​ខាងលើ​គឺ​កំពុងតែ​បើក​លេង​បាន​ដោយ​សេរី​ដដែល​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ទៀតថា អាជ្ញាធរ​មូលដ្ឋាន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ គឺ​មិន​បាន​គោរព​និង​ធ្វើតាម​សមស្រប​ទៅតាម​គោល​នយោបាយ​មាន​សុវត្ថិភាព​នោះទេ ។ ករណី​នេះ​ដែរ ប្រជាពលរដ្ឋ​កំពុង​តែ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​ក្នុង​ការរស់នៅ​ជា​ប្រចាំ​ថ្ងៃ​។​

​ពាក់ព័ន្ធ​នឹង​ការលើក​ខាងលើ​នេះ​ដែរ លោក ទេព ចាន់ណា អធិកា​ស្រុក​សូត​នី​គម​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា គាត់​នឹង​បញ្ជា​កូនចៅ​ឲ្យទៅ​មើល​ភ្លាម ក៏​ប៉ុន្តែ​ក្រោយមក គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​ដដែល ចំណែក​មេ​ប៉ុស្តិ៍​កៀន​សង្កែ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា គាត់​ដឹង​ហៅ​អ្នកលេង​ទាំងនោះ​មក​ធ្វើ​កិច្ចសន្យា​។​

​ចំពោះ​និង​ការពាក់ព័ន្ធ​ធ្វើ​បទ​សម្ភាស​ជាមួយ​សមត្ថកិច្ច​ខាងលើ​នេះ​ដែរ ក្រោយមក​ទើប​មាន​បុរស​ម្នាក់​បាន​អះអាង​ប្រាប់​តាម​ទូរ​សព្ទ​មក​អ្នកយកព័ត៌មាន​យើង​ថា សុំ​ឱ្យ​លុយ​ចាក់​សាំង​ដើម្បី​បញ្ចប់រឿង ។ ហើយ​គាត់​បាន​និយាយទៀតថា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​សូទ្រនិគម គឺ​គេ​បាន​ទទួល​ផលប្រយោជន៍​អស់ហើយ ។​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​សូទ្រនិគម​បាន​អំពាវនាវ​ទៅ​ដល់​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​ចុះបង្ក្រាប​បន​ល្បែង​ខាងលើនេះ​ជា​បន្ទាន់​ផង ខណៈពេលដែល​ប្រជាពលរដ្ឋ​កំពុង​តែ​រស់​នៅ​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.