ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ពិធី​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ នៅ​ភូមិរ​នេស ភូមិ​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិរ​នេស ភូមិ​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​

​លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឲ្យដឹងថា នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​៥​ដំណាក់កាល​រួមមាន​៖
​ទី​១-​ត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការ​ជូ​ដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​
២-​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​
៣-​បិទ​ផ្សាយ​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា ក្នុងករណី​មាន​ការខុសឆ្គង​។​
៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ គឺ​របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល ជូន​អភិបាលខេត្ត​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាល​ដី​ណា​ដែល​មិន​មាន​ទំនាស់ ឬ​មិន​មាន​ពាក់ព័ន្ធ​នឹង​ដី​រដ្ឋ​។​និង​ទី​៥-​ការចុះបញ្ជី​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ការកំណត់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ គឺ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដូចជា​ការផ្សព្វផ្សាយ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ពិសេស​ការជូនដំណឹង​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណៈ​ជន​ទាំង​អស់ ដោយ​ផ្សព្វផ្សាយ​តាមរយៈ វុទ្យុ ទូរទស្សន៍ និង​បណ្តាញសារព័ត៌មាន​ផ្សេងៗ ដើម្បី​ឲ្យ​ម្ចាស់​ក្បាលដី​ដែល​មាន​ទីលំនៅ​ឆ្ងាយ​បាន​ជ្រាប និង​មក​ចង្អុលបង្ហាញ​ទីតាំង​ព្រំប្រទល់​ដី​របស់​ខ្លួន​ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​ឯកសារ​ចាំបាច់​ដល់​មន្ត្រី​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​ខាងលើ ត្រូវ​បង្ហាញ​ឯកសារ​ជូន​មន្ត្រី​បច្ចេកទេស ដូចជា​សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រ​កិច្ចសន្យា សំបុត្រ​មរតក​សាលក្រម​តុលាការ​..​។​ល​។​ដើម្បី​ឲ្យ​មន្ត្រី​បច្ចេកទេស​ងាយស្រួល​ក្នុង​ការបំពេញ​ឯកសារ​ជូន​បងប្អូន​ដោយ​គ្មាន​លំបាក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.