ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រដ្ធបាល​ខណ្ខដូនពេញ បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥ របស់​ក្រុមប្រឹក្សា​ខណ្ខដូនពេញ ឌ អាណត្តិ​ទី​៣ ដើម្បី​ពិនិត្យ និង​អនុម័ត លើ​កិច្ច​ការងារ​សំខាន់ៗ​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖​នៅ​ព្រឹក ថ្ងៃ​ពុធ ៣​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯកស័ក​ពុទ្ធ​ស័ក​រាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៨,៣០​នា​ទីនេះ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ លោក លោកស្រី​អភិបាលរង លោកនាយក​-​រង​រដ្ឋបាល​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ លោក លោកស្រី​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ជុំវិញ​ខណ្ឌ លោក លោកស្រី​ចៅសង្កាត់​-​ចៅ​រង​សង្កាត់​ទាំង​១១ លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ផងដែរ ។​
​ក្នុងនោះ ក្រុមប្រឹក្សា​ខណ្ឌ បាន​ធ្វើ​ការពិនិត្យ និង​អនុម័ត ជា​ផ្លូវការ​លើ​សេចក្តីព្រាង​៖
១- ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ កិច្ចប្រជុំ​វិសាមញ្ញ លើក​ទី​២ និង កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ។​
២- របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៩ ។​
៣- តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌ តាមរយៈ​យន្តការ​ច្រកចេញចូល​តែ​មួយ ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៩ ។​
៤- ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​តារាង​សរុប​ផែនការ​លទ្ធកម្ម​កែតម្រូវ​ប្រចាំឆ្នាំ​២០១៩ និង​តារាង​សរុប​ផែនការ​លទ្ធកម្ម​ប្រចាំឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៥- កិច្ចការ​ផ្សេងៗ ។​
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.