ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​រដ្ឋបាល​ខេត្ត​កែប ប្រារព្វ​ខួប​លើក​ទី​១៥ នៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​ស​ម្ប​តិ្ត របស់​ព្រះមហាក្សត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប បាន​ប្រារព្ធ​ពិធី​អបអរសាទ​ខួប​លើក​ទី​១៥ នៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ​។​

​ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប លោក លោកស្រី សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន​គ្រប់​ប្រភេទ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខេត្ត​កែប​។​

​នា​ឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត និង​លោក​អភិបាលរង​ខេត្ត រួម​ជាមួយ​ថ្នាក់ដឹកនាំ តាម​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត បាន​អញ្ជើញ ថ្វាយព្រះពរ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​អភិបាលខេត្ត តំណាង​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត បាន​អាន​សារលិខិត​ថ្វាយព្រះពរ និង​បាន​សម្តែង​ភក្ដីភាព ចំពោះ​ព្រះ​មហាករុណា​ទិ​គុណដ៏​ជ្រាលជ្រៅ​បំផុត និង​បាន​លំឱន​កាយ បួងសួង​ដល់​គុណព្រះរតនត្រៃ​យ៍ កែវ​ទាំងបី វត្ថុ​សក្ដិ​សិទ្ធិ​ក្នុង​លោក បារមី​ទេវតា រក្សា​ស្វេតច្ឆត្រ ព្រមទាំង​ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ សូម​ជួយ​ប្រសិទ្ធពរ​ជ័យ បវរ​សួស្ដី សិរី​មង្គល​មហាប្រសើរ ថ្វាយ​ព្រះករុណា​ជា​ម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូមឲ្យ​មាន​ព្រះរាជសុខភាព​ល្អ​បរិ​បូណ៍ ព​ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​មាន​ជន្មាយុ​យឺនយូរ ជាង​រយ​ព្រះវស្សា គង់ប្រថាប់ ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ នៃ​ប្រជារាស្ត្រ​ខ្មែរ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ច​និរន្ត​ត​រៀង​ទៅ​។​

​សូម​រម្លឹកថា ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី បាន​ឡើង​គ្រង​រាជសម្បត្តិ នៅ​ថ្ងៃ​សុក្រ​ទី​២៩ ខែតុលា ឆ្នាំ​២០០៤ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ ជា​ខួប​លើក​ទី​១៥ ក្នុងពេល​ដែល​ព្រះអង្គ​គ្រង​រាជសម្បត្តិ ព្រះអង្គ​បាន​បាន​បំពេញ​នូវ​ព្រះរាជ​សកម្មភាព​ជាច្រើន សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជានុរាស្ត្រ និង​សង្គម​ជាតិ​ខ្មែរ​ទាំងមូល​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.