ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើ​បុណ្យ​កឋិន​រៃអង្គាស​បច្ច័យ​បាន​ជាង ១០​ម៉ឺន​ដុល្លារ យក​ទៅ​កសាង​វត្ត​នៅ​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ បុណ្យ​កឋិនទាន​ផ្តួចផ្តើម​ធ្វើ​ឡើង​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រៃអង្គាស​បច្ច័យ​បាន​សរុប​ជាង ១០​ម៉ឺន​ដុល្លារ​អាមេរិក ដង្ហែ​យកទៅ​ប្រគេន​ព្រះសង្ឃ និង​សម្រាប់​កសាង​វត្ត​សុវណ្ណ​គិរី ហៅ​វត្ត​ពើង​បាក់រទេះ ស្ថិតនៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​កឋិនទាន​នេះ​បាន​ប្រារព្វ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ដោយ​រៀបចំ​ពិធី​ក្រុង​ពាលី​ប្រារព្វ​ធ្វើ​បទ​នមស្សការ​ព្រះ​រតនត្រ័យ និង​និម​ត្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត រួច​សម្តែង​ធម្មទេសនា ដោយ​រៃ​អង្គាស​បច្ច័យ​បាន ២១៥,៥៥០,០០០​រៀល និង​៤៧,៥០០​ដុល្លារ​អាមេរិក និង​គ្រឿង​បរិក្ខា​មួយចំនួន​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃ​សៅរ៍ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ ជួបជុំ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​នៅ​ទីស្តីការក្រសួង ដង្ហែ​ទៅកាន់​វត្ត​សុវណ្ណ​គិរី ហៅ​វត្ត​ពើង​បាក់រទេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ជា​អនេក ដែល​បាន​ឃើញ​មន្ត្រីរាជការ​គ្រប់ ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​បាន​ស្រុះស្រួល​មូលមតិ​គ្នា​រៀបចំ​បុណ្យ​កឋិនទាន​សាមគ្គី​នេះ ឡើង​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា និង​ស្មារតី​សាមគ្គីភាព​យ៉ាង​ជិតស្និទ្ធ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា «​យើង​មាន​ឱកាស​ធ្វើបុណ្យ ធ្វើ​ទាន​កសាង​នូវ​សេចក្តី​ល្អ គឺ​ដោយសារ​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​»​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី​បាន​បួងសួង​ដល់​ទេវតា​ប្រទាន​ពរជ័យ សិរី​មង្គល វិបុល​សុខ កើតមាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប និង​សូម​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ជូន​នូវ​កុសលផល​បុណ្យ​ចំពោះ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ សូម​បាន​សុខ​ចម្រុងចំរើន មាន​សន្តិភាព និង​ការអភិវឌ្ឍ​រីកចំរើន​ជា​រៀង​រហូត​ទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.