ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ចាស់ជរា​គ្មាន​ទីពឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ ២០១៩ និង​ដើម្បី​ចូលរួម​អបអរសាទរ​លើក​ទី​១៥ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​នោះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥០០​នាក់ មកពី ក្រុង​កំពត ស្រុក​ទឹកឈូ ស្រុក​ជុំ​គិរី ស្រុក​ឈូក និង​ស្រុក​ដងទង់​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កម្លាំង​ទាំងបី​ប្រភេទ សមាជិក​គណៈកម្មាធិកា​រ សមាជិក​សកម្ម ក្រុម​ប្រតិបត្តិ យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ សរុប​ប្រមាណ ៦០០​នាក់ ។​

​ស្ថិតក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា​៖ ពិធី​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នា​ថ្ងៃនេះ ស្តែង​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​របស់​ខេត្ត ក៏​ដូចជា​មាន​គោលបំណង​ចូលរួម អបអរ​ខួប​លើក​ទី​១៥ នៃ​ការឡើង​គ្រង​ព្រះ​បរ​ម​រាជសម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​អភិបាលខេត្ត ក៏​បាន​បន្ត​ដោយ​សំណូមពរ​ដល់​បងប្អូន​ផងដែរ​ថា​៖
១.​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​តស៊ូ​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​បន្ត​ទៀត
២.​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​អនាម័យ​សុខភាព​គឺ​ត្រូវ ហូប​ទឹក​ឆ្អិន ហូប​ស្អាត រស់នៅ​ស្អាត ។ រស់នៅ​ស្អាត គឺ​ផ្ទះសម្បែង​ត្រូវ​បោសសម្អាត​ឲ្យបាន​ជាប្រចាំ ត្រូវ​មាន​បង្គន់​អនាម័យ​។​
៣.​ស្នើ​សុំ​មាន​ការប្រយងប្រយ័ត្ន​ចំពោះ​ភ្លើងចង្ក្រាន ភ្លើង​ទៀនធូប ដើម្បី​ជៀសវាង​ពី​គ្រោះ​អគ្គីភ័យ​។​
៤.​ស្នើសុំ​បងប្អូន​ទាំងអស់​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ធ្វើ​ការអប់រំ​ណែនាំ​បងប្អូន​កូនចៅ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​សូមបញ្ជាក់​ថា​៖ អំណោយ​ដែល​បាន​ចែក​ជូន​នា​ថ្ងៃនេះ​រួមមាន​៖ អង្ករ ៣០​គ​.​ក្រ មី ១​កេស ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ និង​ថវិកា​សរុប ១០,០០០,០០០​រៀល ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន ២​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.