ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេង​) ព្រឹក​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ភាពសប្បាយ​រីករាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃអាទិត្យ​១៤​រោច ខែ​អស្សុច ឆ្នា​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧​ខែតុលា ឆ្នាំ ២០១៩​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និង អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី បើក​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​ទូក​ក្តារ​បី​សន្លឹក ឆ្នាំ ២០១៩ នៅ​ទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេង​) ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន នៅ​ខេត្ត​ស្វាយរៀង ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ​យោធភូមិភាគ​ទី​៧​កងពល​លេខ ៥ កងទ័ព​ប្រជាជន​វៀតណាម និង​គណៈប្រតិភូ​ខេត្ត​ឡុង​អាន​ខេត្ត​តៃនីញ ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស​បងប្អូន​កីឡាករ កីឡាការិនី​ប្រណាំងទូក​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា នៅ​ឆ្នាំ​នេះ​មិន​ខុស​ពី​បណ្ដា​ឆ្នាំ​កន្លងទៅ នោះទេ ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ ពិធី​ប្រណាំងទូក​នៅ​ខេត្ត​ស្វាយរៀង មាន​ការចូលរួម​ពី​ប្រតិភូ និង​កីឡាករ កីឡាការិនី​មកពី​គ្រប់​បណ្ដា​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស ដោយ​មាន​ទូក​មក​ចូលរួម​ប្រណាំង​សរុប ចំនួន​៥៤​គ្រឿង​មាន​កីឡាករ សរុប​ចំនួន ១.២៨៣​នាក់ (​នារី ០៩​នាក់​) ក្នុងនោះ កីឡាករ​ពេញសិទ្ធិ ៩៩៦​នាក់ និង​កីឡាករ​បម្រុង ២៨៧​នាក់ និង មាន​ប្រតិភូ​ដឹកនាំ​ទូក ២១២​នាក់ រួមមាន ៖​ប្រភេទ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចំណុះ​២២​នាក់ មាន ៤៤​គ្រឿង រួម​មាន​ទូក​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ១៤​គ្រឿង ទូក​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ រាជធានី​-​ខេត្ត ២៦​គ្រឿង ទូក​ខេត្តព្រៃវែង ១​គ្រឿង ទូក​ខេត្តកណ្ដាល​១​គ្រឿង ទូក​របស់​កងពល​តូច​ថ្មើរជើង​លេខ ៥១ ខេត្ត​បន្ទាយមានជ័យ​១​គ្រឿង និង​ទូក​របស់​រដ្ឋបាល ខេត្ត​ព្រះវិហារ ១​គ្រឿង​។ ប្រភេទ​ទូក​ក្ដារ​បីសន្លឹក ចំណុះ​៣​នាក់ មាន​ចំនួន ១០​គ្រឿង ក្នុងនោះ ប្រភេទ​ទូក​បុរស ៨​គ្រឿង និង​ប្រភេទ​ទូក​នារី ២​គ្រឿង រួមមាន ទូក​ក្នុង​ខេត្ត​៤​គ្រឿង ទូក​របស់​កងរាជអាវុធហត្ថ ខេត្ត​កណ្ដាល ១​គ្រឿង ទូក​របស់​សមាគម​ទូក​ខេត្ត​កណ្ដាល ២​គ្រឿង ទូក​ខេត្តបន្ទាយមានជ័យ ១​គ្រឿង និង​ទូក​របស់​វត្ត​ស្លា​កែ​ត ខេត្ត​កណ្ដាល ២​គ្រឿង ។​

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា តាង​នាម​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំង​ទូក ឆ្នាំ​២០១៩ នៅ​ខេត្ត​ស្វាយរៀង មាន​ជំនឿ​ជា​ក់​យ៉ាង​មុតមាំ​ថា ក្រោម​ការ​សហការ​ជួយ​រៀប​ចំ​លើ​ការងារ​បច្ចេកទេស​ពី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​នឹង​ធ្វើឲ្យ​ពិធី​ប្រណាំងទូក​នៅ​ខេត្ត​ស្វាយរៀង​យើង​ឆ្នាំនេះ ប្រព្រឹត្តទៅ​បាន​ដោយ​រលូន ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​មាន​ភាព​សុ​ក្រឹត្យ យុត្តិធម៌ សម្រាប់​កីឡាករ កីឡាការិនី​ទូក​ទាំងអស់ និង​សូម​ស្នើ​ដល់​គណៈកម្មការ​គ្រប់គ្រង​ទូក និង​កីឡាករ កីឡា​ការិនី សូម​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត​បញ្ចេញ​ឲ្យអស់​លទ្ធភាព​ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព ភាតរភាព និង​សាមគ្គីភាព ដើម្បី​ទទួលបាន​លទ្ធផល​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.