ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ឪពុក និង​កូន ដែល​ធ្លាប់តែ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​ចូល​សារភាព និង​ឈប់​ដើរ​តាម​ផែនការ​ក្បត់ជាតិ​របស់​ទណ្ឌិត សម រង្ស៊ី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​៖ ឪពុក និង​កូន ដែល​ធ្លាប់​គាំទ្រ​អតីត​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​ចូល​សារភាព និង​សុំ​ចូលរួម​ជីវភាព​នយោបាយ រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ប្រកាសថា ពួកគេ​នឹង​មិន​ដើរ​តាម​ផែនការ​ក្បត់ជាតិ​របស់​ទណ្ឌិត សម រង្ស៊ី នោះឡើយ​។​

​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នាក់​ឪពុក និង​កូន នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ដែល​បាន​ចូល​មក​សារភាព​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ គឺ​លោក ប៉ឹង សារ៉ុម អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិប្រ​ម៉ាត់​ប្រាំ ឃុំ​កំពង់ត្រាច (​ឪពុក​) និង​លោក យ៉េន សីហា អាយុ​៣៤​ឆ្នាំ ជា​កូន​។​

​ទាំង​លោក ប៉ឹង សារ៉ុម និង​លោក យ៉េន សីហា បាន​ថ្លែងថា ដោយ​មើលឃើញ​អំពី​ក្បត់ជាតិ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​បាន​រៀបចំ​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតចេញពី​ការបោះឆ្នោត និង​យល់ឃើញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​មេដឹកនាំ​ទើប​លោក​ទាំង​២​នាក់ បាន​សំរេច​ចិត្ត​ដោយ​មិន​មាន​ការបង្ខិតបង្ខំ​អ្វី​ឡើយ គឺ​ចូល​ដោយ​ស្ម័គ្រចិត្ត​។​

​សូមបញ្ជាក់​ថា ទណ្ឌិត សម រង្ស៉ី បានប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ក្នុង​គោលបំណង​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រោយ​ប្រកាស​វិល​ចូល​ប្រទេស លោក​បាន​អំពាវនាវ​ឱ្យ​កងទ័ព​ផ្តាច់ខ្លួន​ពី​រាជរដ្ឋាភិបាល​ទៅ​ចុះចូល​ជាមួយ​ខ្លួន ដោយ​ប្រកាស​ថា​នឹង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំ​ក្រុម​ឧទ្ទាម​ថែមទាំង​អំពាវនាវ​ប្រឆាំង​រដ្ឋធម្មនុញ្ញ ដោយ​បង្គាប់​ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ ដើម្បី​រំលាយ​របបរាជានិយម​ថែមទៀត​ផង​។​

​សារ​របស់​ឧក្រិដ្ឋជន សម រង្ស៉ី ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​តុលាការ កងកម្លាំង​សមត្ថកិច្ច និង​កងទ័ព​គ្រប់​លំដាប់ថ្នាក់ ចាត់ទុកថា​ជា​អំពើ​ល្មើស​ច្បាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែល​បង្ក​គ្រោះថ្នាក់ ភាពវឹកវរ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ហើយ​ប្រកាស​ចាត់វិធានការ​តាមច្បាប់ និង​តួនាទី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​។​

​ជាមួយគ្នានេះ ស្ថាប័ន​មាន​សមត្ថកិច្ច បាន​ព្រមាន​ថា អ្នកចូលរួម និង​គាំទ្រ ដល់​ផែនការ​រដ្ឋប្រហារ​របស់ លោក សម រង្ស៉ី នឹង​ត្រូវ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ពី​បទ «​រួមគំនិត​ក្បត់​» ដែល​ប្រឈម​នឹង​ការ ដាក់​ពន្ធនាគារ​ពី​១៥ រហូតដល់​៣០​ឆ្នាំ​។ ទោះជា​យ៉ាងនេះក្តី សម្រាប់​អ្នក​ដែល​ចូល​សារភាព ទទួលស្គាល់​កំហុស នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​រួច​ទោស​ឡើងវិញ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.