(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តសេនីយ៍ទោ សុខ សំណាង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានបន្ដដឹកនាំកិច្ចប្រជុំស្នងការខេត្តតាកែវ បន្ដដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរងលោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍ចំនួន ២៧៨នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបន្ដក្ដោបក្ដាប់ សភាពការណ៍ក្នុងមូលដ្ឋាន ហើយបើមានការប្រមូលផ្ដុំណាមួយពាក់ព័ន្ធ ចលនាខុសច្បាប់ ត្រូវចាត់ការតាមផ្លូវច្បាប់ជាធរមាន។ លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ស្នងការ ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ផងដែរ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានធ្វើការផ្សព្វផ្សាយកន្លងទៅ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការងារ លើការបង្ក្រាបបទល្មើសនានា មិនឲ្យកើតមានឡើងនៅក្នុងទឹកដីរបស់ខ្លួនឡើយ៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580455










