ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ក្រុមការងារ​ថ្នាក់ជាតិ និង​អាជ្ញាធរ​សង្កាត់​អូរ​ម៉ាល់ ខេត្ត​បាត់ដំបង រៀបចំ​វេទិកា​សាធារណៈ ដើម្បី​ត្រួតពិនិត្យ​ការផ្តល់សេវា​សាធារណៈរ​បស់​រដ្ឋ​ដល់​ម្ចាស់ឆ្នោត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឡេង ប៉េងឡុង ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​សាលា​សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង​។​

​វេទិកាសាធារណៈ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​នាក់ ក្រុមការងារ​ថ្នាក់ជាតិ អាជ្ញាធរ​ក្រុង សង្កាត់​អូរ​ម៉ាល់ និង​ភាគី​ពាក់ព័ន្ធ​គ្រប់​វិស័យ​ក្នុង​ខេត្ត​បាត់ដំបង ចូលរួម​នោះ បានលើកឡើង​ពី​បញ្ហា​មួយចំនួន ដែល​ពលរដ្ឋ​បាន​ជួបប្រទះ​។ ប្រជាពលរដ្ឋ​ភាគច្រើន បានលើកឡើង​បញ្ហា​ប្រហាក់ប្រហែលគ្នា មាន​បញ្ហា​ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ប្រឡាយទឹក​សម្រាប់​ធ្វើស្រែ ការផ្ទេរកម្មសិទ្ធិ​ដីធ្លី និង​បញ្ហា​ដីធ្លី​ជាដើម​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង និង​ក្រុមការងារ​ពាក់ព័ន្ធ បាន​ឆ្លើយតប​នូវ​រាល់​សំណួរ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ច្បាស់លាស់ ដោយ​បាន​វាយតម្លៃ​ពី​គន្លឹះ​បញ្ហា​ទាំងឡាយ ដែល​ប្រជាពលរដ្ឋ​លើកឡើង​។ វេទិកា​បាន​ដំណើរការ​ប្រកបដោយ​ស្មារតី​យោគយល់ ស្មោះត្រង់​ចំ​បញ្ហា ដែល​ជា​តម្រូវការ​ពិត​ប្រាកដ​របស់​មូលដ្ឋាន និង​ជា​ប្រយោជន៍​សាធារណៈ​ក្នុង​សង្កាត់​របស់​ខ្លួន​។​

​លោក ឡេង ប៉េងឡុង បាន​ជំរុញ​ឱ្យ​ក្រុមការងារ​បន្ត​ការចុះ​មូលដ្ឋាន​សង្កាត់​អូរ​ម៉ាល់​ផ្ទាល់ ត្រូវ​នាំគ្នា​ចុះ​តាម​ភូមិ តាម​ផ្ទះ និង​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ នៅតាម​ផ្ទះ​តាម​ភូមិ ដើម្បី​ជួប​ស្វែង​យល់​បន្ថែមទៀត ក្រោយ​ការធ្វើ​វេទិកា​នេះ និង​ដើម្បី​រិះរក​ដំណោះស្រាយ បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់ ដើម្បី​រួម​គ្នា​រក​ដំណោះស្រាយ​ក្នុង​ការឆ្លើយតប​សមស្រប​ជូន​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​។​

​សូមជម្រាបថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមការងារ​ថ្នាក់ជាតិ រួម​អាជ្ញាធរ​មូលដ្ឋាន បាន​បើក​វេទិកា​សាធារណៈ នៅក្នុង​សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​នេះ នា​រយៈពេល​ចុងក្រោយ​នេះ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.