ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​បើក​វេទិការ​សាធារណៈ​ជា​មួយ​ប្រជាពលរដ្ឋ​ចំនួន​០៣​សង្កាត់​ផ្សេងទៀត ក្នុង​ខណ្ឌ​ដង្កោ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ក្នុង​បរិវេណ​វត្ត​សាក់​សំពៅ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ដឹកនាំ ក្រុមការងារ ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​០៣​សង្កាត់​ថ្មី​ទៀត ក្នុង​ខណ្ឌ​ដង្កោ គឺ សង្កាត់​សាក់​សំពៅ សង្កាត់​ទៀន និង​សង្កាត់​គង​ន​យ ដើម្បី​បើក​វេទិកា​សាធារណៈ​និង ផ្សព្វផ្សាយ ខ្លឹមសារ​ឯកសារ​ជំនួយស្មារតី​សម្រាប់​ការងារ​សាធារណ​:​មតិ​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា ទទួល​ដោះស្រាយ​នូវ តម្រូវការ ចាំបាច់​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​បាន​លើកឡើង​នូវ​កង្វល់​និង​សំណូមពរ​ទាំង​ផ្ទាល់មាត់ និង​លាយលក្ខណ៍អក្សរ​សរុប​មាន​ចំនួន ៤៩​បញ្ហា ដាក់​ជូន​ដល់​ក្រុមការងារ ជួយ​ដោះ ស្រាយ ក្នុងនោះ​មាន​សំណូមពរ ពាក់ព័ន្ធ វិស័យ​សាធារណ​:​ចំនួន ៣២​បញ្ហា វិស័យ​អគ្គិសនី​ចំនួន ១១​បញ្ហា និង វិស័យ​ទឹកស្អាត​ចំនួន ០៦​បញ្ហា ហើយ​ក្រុម​ការងារ​ដែល រួមមាន អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ជំនាញ បាន​ធ្វើ​ការពន្យល់​បក​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់ ពី​បញ្ហា​ជាក់ស្តែង មួយចំនួន និង​បាន​ទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​តាម​ការងារ​ជាក់ស្តែង នី​មួយៗ ដើម្បី​ធ្វើការ ដោះស្រាយ​ជូន​ពួកគាត់ ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ជម្រាប​និង​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​អង្គ​វេទិកាសាធារណ​: ឲ្យបាន​យល់​ជ្រួតជ្រាប​ពី​សភាពការណ៍​ថ្មីៗ តាម​ខ្លឹមសារ​ឯកសារ​ជំនួយ​ស្មារតី សម្រាប់​ការងារ សាធារណ​:​មតិ សំដៅ​ពង្រឹង​សតិអារម្មណ៍​បងប្អូន​ប្រជាពលរដ្ឋ​កុំឲ្យ​លង់ខ្លួន​ជឿ​តាម​ឧបាយកលដ៏ ពិសពុល​របស់​ក្រុមប្រឆាំង ហើយ​ងាក​មក​ចូលរួម​គាំទ្រ ក្នុងការ ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍន៍​សង្គម​ជាតិ ក្រោម​ម្លប់​សន្តិភាព ដែលមាន​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​ក្នុងឱកាស​នោះ​ផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​នូវ​អាហារសម្រន់ មាន​នំ​បុ័ង ការ៉េម និង​ទឹក​សុទ្ធ​ចែកជូន​ដល់​សមាជិក ចូលរួម​ទាំងអស់​បរិ​ភោគ​រួមគ្នា ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល ៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.