ភ្នំពេញ ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពិនិត្យឆ្លង ពង្រឹងបន្ថែម និងដាក់ចេញផែនការអនុវត្តបន្ដ លើការងារសំខាន់ៗមួយចំនួន រួមមាន៖
១-ការងាររៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ សម្រាប់បុណ្យឯករាជជាតិ ៩វិច្ឆិកា និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ព្រមទាំងផែនការត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងមិនទាន់រៀបរយក្នុងមូលដ្ឋាន ។
២-ការត្រៀមរៀបចំវេទិកាសាធារណៈមតិ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ ។
៣-ការត្រៀមរៀបចំវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សារាជធានីភ្នំពេញ ។
៤-វឌ្ឍនភាពនៃគម្រោងផ្លូវថ្មើជើង Walk Street និងចំណតរថយន្ដក្រោមដី ។
៥-ពិនិត្យឆ្លងរបាយការណ៍ ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ និងសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ដ្រីផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលខណ្ឌដូនពេញ ។
៦-ពិនិត្យឆ្លងសេចក្ដីព្រាងប្រតិទិនការងារកសាងផែនការអនុវត្ត ព្រាងសេចក្ដីសម្រេចគោលការណ៍ណែនាំ ស្ដីពីការកសាងផែនការ ៥ឆ្នាំ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
៧-ការរៀបចំបុកសរុបផែនការលទ្ធកម្មខណ្ឌ ឆ្នាំ២០២០ និងផែនការកែតម្រូវ ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៨-បញ្ហាផ្សេងៗ ៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580455
កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែតុលា ឆ្នាំ២០១៩ និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ






