(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក នៃ គង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំគណៈអភិបាលខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជេីញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាល លោកនាយតំណាងស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន៧៥នាក់។
កិច្ចប្រជុំប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យនិងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យនិងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យនិងអនុម័តលើរបាយណ៍ប្រចាំខែកញ្ញាឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
៤-ពិនិត្យនិងអនុម័តលើរបាយណ៍ប្រចាំត្រីមាសទី៣ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
៥-ពិនិត្យនិងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសម្រាប់ខែកញ្ញាឆ្នាំ២០១៩។
៦-ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងផែនការថវិកា របស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២០។
៧-ពិនិត្យលទ្ធផលនៃការធ្វើវេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រចាំឆ្នាំ២០១៨។
៨-ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាង កម្មវិធីសម្រាប់វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩។
៩-បញ្ហាផ្សេងៗការចូលរួមមតិរបស់អង្គប្រជុំ៕ សេង ណារិទ្ធ







