ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រារព្វ​សន្និបាត​សាខា​កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម អាណត្តិ​ទី​៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ នេះ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​តំណាង​កាកបាទក្រហមកម្ពុជា បាន​អញ្ជេី​ញ​ជា​អធិបតី ក្នុងការ​ប្រារព្ធ​សន្និបាត​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម អាណត្តិ​ទី​៥ (២០១៩-២០២៥) ដែល​ពិធី​នេះ​ធ្វើឡើង​ក្នុង​បរិវេណ​សាលប្រជុំ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៤ សមាជិក​-​សមាជិកា​ពេញសិទ្ធិ មន្ត្រី​បច្ចេកទេស​ទីស្នាក់ការ​កណ្តាល ក្រុម​ប្រតិបត្តិ​សាខា យុវជន​កាកបាទក្រហម​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត សរុប​ចំនួន​ជិត​៣០០ នាក់ ។​

​ក្នុង​អង្គសន្និបាត​អាណត្តិ​ទី​៥​នេះ​ដែរ​កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ចាត់តាំង​ឯកឧត្តម ហ៊ុន ណេង ជា​ប្រធាន​កិ​ត្តិ យស​សាខា និង​អនុប្រធាន​កិ​ត្តិ យស​សាខា សរុប​ចំនួន ១៩​នាក់​។

​សមាជិក សមាជិកា​ពេញសិទ្ធិ​បាន បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៥ ដែល មាន​សមាសភាព ១៥​នាក់ ស្រី​៣​នាក់ ក្នុងនោះ​បាន​បោះឆ្នោត​ជ្រើសរើស ឯកឧត្តម អ៊ុន ចាន់​ដា ជា​ប្រធាន​គណៈកម្មាធិការ​សាខា​, លោកស្រី ប៉ាង ដា​នី អនុប្រធាន​អចិន្ត្រៃយ៍ លោក ហួត វុទ្ធី អនុប្រធាន​, លោក ប៉ែន ម៉ារ​ឌី អនុប្រធាន​, លោកស្រី ចាន់ វ៉ាន់​នី ហេរញ្ញិក និង​លោក ស្រី សុភ័ក្ត្រ ជា​លេខាធិការ​គណៈកម្មាធិការ​សាខា​។​

​គោលបំណង​សំខាន់​នៃ​សន្និបាត​នេះ​គឺ ៖
១/ ពិនិត្យ និង​អនុម័ត​របាយការណ៍​ស​កម្ម​ភាព​ការងារ ក្នុង​អាណត្តិ​ទី​៤ និង​ផែនការ​ទិសដៅ​អាណត្តិ​ទី​៥ (២០១៩-២០២៥)
២/ ពិនិត្យ​និង​អនុម័ត​របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​អាណត្តិ​ទី​៤ និង​ផែនការ​ទិសដៅ​អាណត្តិ​ទី​៥ (២០១៩-២០២៥)
៣/ បោះឆ្នោត​ជ្រើសរើស​គណៈ​កម្មា ធិ​ការ​សាខា​អាណត្តិ​ទី​៥
៤/ ប្រកាស​សេចក្ដីសម្រេច​តែងតាំង ប្រធាន អនុប្រធាន​កិត្តិយស​សាខា​អាណត្តិ​ទី​៥​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈ កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា ខេត្ត​កំពង់ចាម អាណត្តិ​ទី​៥ បាន​ធ្វើ​ការប្តេជ្ញា ចិត្ត​យ៉ាង​មុតមាំ​ដូចខាងក្រោម ៖
១-​ពង្រឹង​អភិបាលកិច្ច​ល្អ​
២-​ពង្រឹង និង​ពង្រីក​សមត្ថភាព គៀរគរ​រក​មូលនិធិ និង​គ្រប់គ្រង មាន​គណនេយ្យភាព និង​តម្លាភាព​
៣-​ខិតខំ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រកបដោយ​ប្រសិទ្ធភាព​
៤-​ពង្រីក និង​អភិវឌ្ឍ​កម្លាំងចលករ​រួមមាន​៖ យុវជន និង​អ្នកស្ម័គ្រចិត្ត​ក​ក្រក ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​។​
៥-​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ទីរ អង្គភាព និង អនុសាខា​ក្រុង ស្រុក កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​។
៦-​បន្ត​អភិវឌ្ឍ​សាខា អនុសាខា ឱ្យទៅ​ជា​សាខា​មាន​ដំណើរការ​ល្អ​លើ​គ្រប់​វិស័យ​។​

​សូម​បញ្ជាក់​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​តម្រង់​ទិស​ស្តី​ពី​ការដឹ​ក​នាំ និង​គ្រប់គ្រង​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម អាណត្តិ​ទី​៥ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ គណៈកម្មាធិការ​សាខា និង​អនុសាខា​ទាំង ១០​ស្រុក​/​ក្រុង ចំនួន​៣៥ នាក់ និង​សមាជិក សមាជិការ​ចូលរួម សុ​រប ២៥៧ នាក់​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.