ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​អ្នកតំណាងរាស្ត្រ​នៅ​មណ្ឌល ព្រលះ ប្រធាន​មន្ទីរ​សាធារណការ ខេត្ត​រតនគិរី កប់​មាត់​ថា ជា​មន្ត្រី ស្ពឹក​ស្ពន់ អត់​ធ្វើការ​បំរើ​រាស្ត្រ សុំ​ឲ្យ​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដក​មន្ត្រី គ្រាប់​ល្ពៅ​ចេញទៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ លោកតា ប៊ូ​ឡាំ អ្នកតំណាងរាស្ត្រ​នៅ​មណ្ឌល ខេត្ត​រតន គិរី ដែល​តែងតែ​ចុះ​ជួប​ជួយ អន្តរាគ​ម​ន៏​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​នានា បាន ព្រលះ​ពាក្យសម្តី​ធ្ងន់ ៗ ទៅ លោក​ស៊ុន ប៉ូ​លីន ប្រធាន​មន្ទីរ​សាធារណការ​និង ដឹក​ជញ្ចូន ខេត្ត​រតនគិរី ស្ពឹក​ស្ពន់ អត់​ចេះ​ធ្វើការ មាន​លុយ​ហើយ​អត់​ជួសជុល​ផ្លូវ ទុក​ឲ្យ​ពលរដ្ឋ​វេទនា​ធ្វើដំណើរ និង​ស្នើរ សុំ​ឲ្យ​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដក​មន្ត្រី គ្រាប់​ល្ពៅ​ចេញទៅ ព្រោះ មនុស្ស​ដូចនេះ ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​គាត់​មិន​ទទួលយក​បាន​នោះទេ​។​

​ការស្នើរ​ឲ្យ​ប្តូ ប្រធាន​មន្ទីរ​សាធារណការ ខេត្ត​រតនគិរី បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៥​តុលា កន្លងទៅ​នេះ​ខណះពេលដែល​លោក អញ្ជើញ​ធ្វើដំណើរ​ចុះទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវ​១​ខ្សែ ស្ថិតនៅក្នុង​ភូមិ ចា​អ៊ុង កៅ ឃុំ​ចា​ឣ៊ុ​ង ស្រុក​អូរ​ជុំ​ខេត្តរតនគិរី សាងសង ន ិ​ង​ថែទាំ​ដោយ​មន្ទីរ សា​ធា​រណះ​ការ ខេត្ត ដែ ល​កំពុង​រង​នូវ​ការខូចខាត ធ្ងន់ធ្ងរ ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ។​

​ដោយ​ទទួល​បាន​ការ​សូម​ណូម​ពរ ពី​សំណាក់​ប្រជាពលរដ្ឋ​. ពី​ការលំបាក់​ក្នុងការ​ធ្វើ​ដំណើរ ក៏ដូចជា​ពិបាក​ក្នុង​ការដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​ទីផ្សារ​ផង​នោះ អ្នកតំណាងរាស្ដ្រ​វ័យ​ចំណាស់​លោកតា ប៊ូ​ឡាំ អ្នកតំណាងរាស្ត្រ នៅ មណ្ឌល ខេ​ត្ខេ​ត្ត​រតនគិរី បាន​ចុះ​ពិនិត្យ ផ្លូវ លំ​១​ខ្សែ​ស្ថិតនៅក្នុង​ភូមិ ចា​អ៊ុង កៅ ឃុំ​ចា​ឣ៊ុ​ង ស្រុក​អូរ​ជុំ​ខេត្តរតនគិរី ឃើញ​ថា​ផ្លូវ នោះ​បាន​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​គ្មនា​ការ​មើលថែ​និង​ជួសជុល ពី​សំណាក់​ប្រធាន​មន្ទីរ សា​ធា​រណះ​ការ នោះឡើយ ។​

​នៅពេល​លោកតា​តំណាងរាស្ដ្រ​ចុះ​ទៅ​ដល់​ឃើញ​ស្ថានភាព​ផ្លូវ​នោះ លោក​ក៏​បាន​កោត សរសើរ​លោក​ប្រធាន​មន្ទីរ​សាធារណការ​និហ​ដឹកជញ្ចូន ខេត្ត​រតនគិរី​លោក​ស៊ុន ប៉ូ​លីន ថា​ពិត​ល្អ​ណាស់ ល្អ ត្រង់​អត់​ចេះ​ធ្វើការ តែម្ដង ។ នៅពេលនោះ​ផង​ដែរ​លោក​តា​តំណាងរាស្ដ្រ​បាន «​សូម​សំណូមពរ​ឲ្យ​រដ្ឋមន្ត្រី ក្រ​សួូង​សាធា​រណះ ការ លោក ស៊ុន ចាន់ថុល យក​មន្ត្រី​គ្រាប់​ល្ពៅ ស្ងោរ មិន​ធ្វើការ​នៅ​ខេត្ត​រតនគិរី​ទៅ វិញ​ទៅ មនុស្ស​ដូចនេះ ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​គាត់​មិន​ទទួលយក​បាន​នោះទេ​ដែល​មន្ត្រី​មិន​ធ្វើការ​អីចឹង​នោះ​» ។​

​ក្រោយពី​មាន​ការចុះពិនិត្យ របស់​អ្នក​តមណាងរាស្ត្រ ប្រជាពលរដ្ឋ នៅ​ភូមិ ចា​អ៊ុង កៅ ឃុំ​ចា​ឣ៊ុ​ង ស្រុក​ឣូ​ជុំ​បាន​លើកដៃ អបអរ សាទរ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដែល​ឃើញ​លោកតា​អ្នកតំណាងរាស្ដ្រ ចុះ​ទៅ​សួរសុខទុក្ខ ដល់​ពួកគាត់ នឹង​ចុះ​ទៅ កែសម្រួល​ផ្លូវ ឲ្យ​ពួកគាត់ ។ ពួកគាត់​មានការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ថែមទាំង​ជូនពរឲ្យ​លោកតា​អ្នកតំណាងរាស្ដ្រ មាន​សុខភាព​ល្អ បរិបូណ៌ ជៀសផុត ពី​ជម្ងឺ​ផ្សេងៗ កុំ​អោយ​មក​បៀតបៀន ដល់​លោកតា​។ ប្រជាពលរដ្ឋ​បន្ដ ថា​មាន​តែ​លោកតា​នេះ​ទេ ជា​ម្លប់​ដល់​កូនចៅ នៅក្នុង​ខេត្ត​រតនគិរី​នេះ ប្រជាពលរដ្ឋ មាន​ទុក្ខ​លំបាក គឺ​​លោកតា អ្នកតំណាងរាស្ត្រ មិន​ខ្លាច​នឿយហត់​នោះឡើយ តែងតែ​ចុះ​ទៅ​សាកសួរ សុខទុក្ខ​និង​ជួយ​ភ្លាមៗ តាម​តម្រូវការ របស់​ប្រជាពលរដ្ឋ​ដែល​បាន​សំណូមពរ ។​

​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​លោក​មាន​ការ​អស់ចិត្ត​ហើយ​នៅពេល​មាន​អ្នកតំណាងរាស្ដ្រ​ចេះ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​កំពុងមាន​កង្វល់​បែប​នេះ​ទោះ​ជា​លទ្ធផល បាន​ការ​ឬ​មិន​បាន​ការ​ក៏​ពួកគាត់​ពេញចិត្ត​នឹង​សកម្មភាព​របស់​លោកតា​អ្នក​តំណាងរាស្ដ្រ​នេះ​ខ្លាំង​បំផុត និង​សូមឲ្យ​អ្នកតំណាងរាស្ដ្រ​ទាំងអស់​មេត្តា​ជួយ​គិត​គូ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មណ្ឌល​របស់​ខ្លួន ឲ្យបាន​ល្អ​ប្រសើរ កុំ​ចាំ​ដល់ពេល​ឃោសនា​រក​សម្លេងឆ្នោត​ទើប​នាំគ្នា​ចុះ​ទៅ​ជួប​យ៉ាង​សស្រាក់​ស្រាំ​នោះ ។​ជុំវិញ​បញ្ហា​នេះ គេហទំព័រ​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ប្រធាន​មន្ទិរ​សាធារណះការ និង​ដឹក​ជញ្ជួន ខេត្តរ​តនះ​គីរី​បានទេ ដោយសារ​គ្មាន​លេខ​ទំនាក់ទំនង​។​
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.