ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​នា​គម្រប់​ខួប​៧​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល​នៃ​គណ​អភិបាលខេត្ត និង​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៥៦៨​នាក់ បាន​អញ្ជើញ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ​គម្រប់​ខួប​៧​ឆ្នាំ ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ នៅ​សាលាខេត្ត​កែប បន្ទាប់ពី​ព្រះអង្គ​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១២​។​

​បន្ទាប់​ពី​ព្រះសង្ឃ​ជ​យន្តោ ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បាន​អញ្ជើញ គោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ រួចមក លោក កែ​ន សត្ថា អភិបាលខេត្ត បាន​អាន​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ ព្រះអង្គ​ប្រសូត្រ នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២​នៅ​រាជធានី​ភ្នំពេញ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​១៩៤១ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយ​កិច្ច ទាមទារ​ឯករាជ្យ​បាន​ទាំងស្រុង​ពី​អាណានិគម​បារាំង​នៅ​ថ្ងៃ​ទី​៩ ខែ​វិឆ្ឆិកា ឆ្នាំ​១៩៥៣​។ បន្ទាប់មក​ព្រះអង្គ​ជា​ព្រះប្រមុខរដ្ឋ ព្រះអង្គ​មាន​ស្នាម​ព្រហស្ថ​ធំធេង ឧត្តុងឧត្តម កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​មាន​ការរីកចំរើន​គួរអោយកត់សម្គាល់​។​

​សមិទ្ធផល​ទាំង​នោះ​មាន សកល​វិទ្យាល័យ មហាវិទ្យាល័យ ជាច្រើន​ជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រោងចក្រ​ជាច្រើន និង​សមិទ្ធិផល​ច្រើន​ទៀត​នៅតាម​បណ្តា​ខេត្ត ស្រុក មាន​សាលារៀន មន្ទីរពេទ្យ ទំនប់​ប្រឡាយ ស្ពាន​ថ្នល់​ជាដើម​។​

​ព្រះអង្គ​បាន​ទទួល​រងគ្រោះ​ដោយ​រដ្ឋប្រហារ​មិន​ស្របច្បាប់​មួយ​នៅ​ភ្នំពេញ​គឺជា​រដ្ឋប្រហារ​យោធា​ដែល​មាន​លន់ នល់ ជា​មេក្លោង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមិថុនា ឆ្នាំ​១៩៧០​។ ព្រះអង្គ​បាន​ធ្វើ​ព្រះរាជ​មាតុភូមិនិវត្តន៍​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​នៅ​ថ្ងៃ អង្គារ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ព្រះអង្គ​បាន​គង់​ជា​ម្លប់​សំរាប់​ប្រជារាស្ត្រ​រហូតដល់​ព្រះអង្គ​យាង​ចូល​ព្រះ​ទីវង្គត​នៅវេលា​ម៉ោង​១ និង ២០​នាទី យប់​រំលង​អាធ្រា​ត ម៉ោង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ព្រះជន្ម​៩០​ព្រះវស្សា​ដោយ​ព្រះ​ជរាពាធ​។​

​ក្នុង​ពិធី​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​ថ្នាក់ដឹកនាំ​ខេត្ត ក៏​បាន​ប្រគេន​សាដក​និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​១៦​អង្គ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខ័ន្ធ ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិ​ខ្មែរ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ និង ចែក​ជូន​ថវិកា​មួយ​ចំនួន​ដល់​យាយជី​តាជី​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.