ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

​លោក ជាវ តា​យ អភិបាលខេត្ត​អញ្ជើញ​អមដំណើរ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​ទីតាំង​ប្រារព្ធ​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៉ីម៉ង់ត៍​ថៃ​ប៊ុនរ៉ុង ស្ថិតនៅក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក ដងទង់ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩ នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត បាន​អញ្ជើញ​អមដំណើរ​ជា​មួយ ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ ទីតាំង​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ នូវ​រោងចក្រ​ផលិត​ស៉ីម៉ង់ត៍​ថៃ​ប៊ុនរ៉ុង ដែល​ស្ថិតនៅក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ពាក់ព័ន្ធ​ចំពោះ​ការងារ​រៀបចំ​ពិធីការ និង​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ក្នុង​អង្គពិធី ឯកឧត្ដម​នាយ​ឧត្តម​ឧត្តមសេនីយ៍ យូ ស៊ុនឡុង ក៏​បាន​បញ្ជាក់ថា​នឹង​គ្រោង​ត្រៀម​ភ្ញៀវ​កិត្តិយស​ជាតិ​អន្តរជាតិ និង​ប្រជាពលរដ្ឋ ចូលរួម​ទទួល​ស្វាគមន៍​សម្ដេច​តេជោ ហ៊ុន សែន មាន​ចំនួន​ប្រមាណ​៨៥០០​នាក់​។​

​កិច្ចប្រជុំ ក៏​បាន​ចូលរួម​ពិភាក្សា​ពី​ផែនការ​បែងចែក​ភារកិច្ច​លម្អិត​នៃ​ការទទួលខុសត្រូវ​ក្នុង​ដំណើរការ​ពិធី​សម្ពោធ​ពី​សំណាក់​គណៈកម្មការ​រៀប​ចំ​បុណ្យជាតិ អាជ្ញាធរខេត្ត និង​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង​ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី ធ្វើយ៉ាងណា​ការប្រព្រឹត្តទៅ​ធានា​បាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ​ក៏​ដូច​អង្គពិធី​ទាំងមូល ប្រកប​ដោយ​ភាពរលូន និង​ជោគជ័យ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.