ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ឲ្យ​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ឆែក តាមដាន​ព័ត៌មាន​ពី​កម្ពុជា​ឲ្យបាន​ជាប្រចាំ ពិសេស​តាម Facebook សម្តេច​ផ្ទាល់ និង​តាម Fresh News ចៀសវាង​មាន​គេ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឆែក​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និស្សិត​ខ្មែរ និង​មន្ត្រី​ស្ថានទូត​ជា​ច្រើន​រូប​ដែល​រស់នៅ​ក្នុង​ប្រទេស​ឆែក ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​អឺរ៉ុប​នោះ សម្តេច​តេ​ជោបាន​ណែនាំ​ឲ្យ​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ឆែក ឲ្យ​តាមដាន​ព័ត៌មាន​ពី​កម្ពុជា​ឲ្យបាន​ជាប្រចាំ ជា​ពិសេស​តាម Facebook សម្តេច​ផ្ទាល់ និង​តាម Fresh News ចៀសវាង​មាន​គេ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា​។​

​ការជួប​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​ដែល​សម្តេច​ស្នាក់នៅ ក្នុង​ទីក្រុង​ប្រា​ក (Prague, Czech) បន្ទាប់ពី​មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ និស្សិត​ខ្មែរ និង​មន្ត្រី​ស្ថានទូត​ជា​ច្រើន​រូប បាន​អញ្ជើញ​មក​ទទួល​ស្វាគមន៍ សម្តេចនាយក​រដ្ឋមន្ត្រី ដោយ​ទឹកមុខ​រីករាយ និង​ដោយ​ក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​។​

​តាម​កម្មវិធី​របស់​ស​ម្តេច​តេជោ ពេល​ទៅ​ដល់​ប្រទេស​ឆែក គឺ​សម្តេច​តេជោ ត្រូវ​អញ្ជើញ​ទៅ​ទស្សនា​ទីក្រុង​ចាស់ របស់​ប្រទេស​ឆែក ប៉ុន្តែ​សម្តេច​តេជោ បាន​លុបចោល​កម្មវិធី​នេះ ហើយ​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ជួបជុំ​ជាមួយ​បងប្អូន​ខ្មែរ ដែល​បាន​មក​រង់ចាំ​ទទួល​សម្តេច​វិញ​។​

​ក្នុង​ឱ​កា​សំណេះសំណាល​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​កូនក្មួយ​សិស្ស​និស្សិត ដែល​មាន​ឱកាស​បាន​ស​មក​សិក្សា នៅ​ប្រទេស​ដែល​មាន​ការរីកចម្រើន​ដូច​ប្រទេស​ឆែក​នេះ​។ នេះ​ជា​មោទនភាព​របស់​កម្ពុជា ដែលមាន​ធនធាន​មនុស្ស​កំពុង​បណ្តុះបណ្តាល នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ទោះបី​មិន​បាន​នៅ​ជាមួយ​បងប្អូន​ដោយផ្ទាល់ ប៉ុន្តែ​ក្នុងនាម​នាយក​រដ្ឋមន្ត្រី គឺ​សម្តេច​ប្រមុខ​ដឹកនាំ​តែងតែ​នឹករ​ឮ​ក និង​ស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មិន​ថា​តែ​នៅក្នុង​ប្រទេស​ឆែក​នេះ​ទេ​។​

​តាមពិត​ទៅ​ប្រទេស​កម្ពុជា និង​ឆែក គឺ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​តាំងពី​រវាង​ឆ្នាំ​១៩៦០ មកម្ល៉េះ ហើយ​អតីត​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ ក៏​ធ្លាប់​ជា​និស្សិត​សិក្សា នៅ​ប្រទេស​ឆេ​កូនេះ​ផងដែរ​។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​ល្អ​ជាពិសេស ចាប់តាំងពី​ឆ្នាំ ១៩៧៩-១៩៩០ ដែល​ពេលនោះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​និស្សិត​មក​សិក្សា​នៅទីនេះ បាន​ច្រើន​តាមរយៈ​អាហារូបករណ៍​ដែល​កម្ពុជា​ទទួលបាន​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អតីត​ស្ថានទូត​ប្រទេស​ឆែក​ពីមុន គឺ​មាន​ទីតាំង​នៅ​ស្ថានទូត​អឺរ៉ុប​សព្វថ្ងៃ​នេះ​ឯង​។ ប្រទេស​ឆែក​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាស៊ាន​ដែរ ហើយ​ទន្ទឹមនឹងនេះ ឆែក បាន​សម្រេច​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​គម្រូ ដល់​កម្ពុជា​ក្នុង​មួយឆ្នាំ​១​លាន​ដុល្លា​កន្លះ​ចាប់ពី​ឆ្នាំ ២០២០​ខាងមុខនេះ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នេះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាប​ប្រាប់​ដល់​បងប្អូន និង​កូនក្មួយ​និស្សិត​នៅ​ឆែក​ឲ្យបាន​ដឹង​ពី​ការ​ទទួលទាន​អំបុក ទូទាំង​ប្រទេស​នៅ​ថ្ងៃទី ៩ វិឆ្ឆិកា ២០១៩ ដែល​ត្រូវ​ចំ​ថ្ងៃ​ឯករាជ្យ​ជាតិ និង​បន្ត​ដោយ​ថ្ងៃ​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ (៩-១០-១១-១២ វិច្ឆិកា ២០១៩) ដែល​កម្ពុជា​បាន​សម្រេច​យក​ថ្ងៃនេះ ជា​ទិវា​ហូប​អំបុក​ទូទាំង​ប្រទេស ដើម្បី​ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ព្រោះ​មាន​ជន​អគតិ​មួយចំនួន​តូច បាន​ឃោសនា​គ្រោង​យក​ថ្ងៃនេះ ធ្វើ​ផ្តេសផ្តាស​ក្នុងពេល​ដែល​កម្ពុជា កំពុង​រៀបចំ​ពិធី​អបអរសាទរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ប្រពៃណី​ជាតិ​។ ដូច្នេះ​សូម​អញ្ជើញ​បងប្អូន និង​កូនក្មួយ​នៅទីនេះ និង​នៅតាម​បណ្តា​ប្រទេស​នានា ចូលរួម​ទាំងអស់គ្នា​នៅ​ថ្ងៃទី ៩ វិច្ឆិកា ២០១៩ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ជម្រាប​ប្រាប់​ឲ្យ​បងប្អូ​នសហគម​ខ្មែរ​នៅ​ឆែក និង​កូនក្មួយ​ទាំងអស់​តាមដាន​ព័ត៌មាន​ពី​កម្ពុជា​ឲ្យបាន​ជាប្រចាំ ជាពិសេស តាម​ហ្វេ​សប៊ុគ​សម្តេច​ផ្ទាល់ និង​តាម​ហ្វ្រេស​ញ៉ូ (Fresh News) ជាដើម ចៀសវាង​មាន​គេ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​គោលជំហរ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ឆែក ដែល​នឹង​ត្រូវ​ពិភាក្សា​គ្នា​ឲ្យបាន​ល្អិតល្អន់​នៅ​ថ្ងៃស្អែក​ជា​ផ្លូវការ​។ សម្តេច​ប្រមុខ​ដឹកនាំ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ខ្មែរ និង​កូនក្មួយ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​គេ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ និង​គោរព​ច្បាប់​ប្រទេស​គេ​ឲ្យបាន​ល្អ​។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ បាន​ផ្តល់​ទឹកប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ក្មួយៗ ដែល​កំពុង​សិក្សា​នៅទីនេះ​ប្រកប​ដោយ​ក្តីស្រឡាញ់ ក្នុង​បរិយាកាស​រីករាយ​និង​ស្និទ​ស្នាល​ក្រៃលែង​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.