ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រកាស​បដិសេធ និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ Som Sovon ដែល​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ និង​ញុះញង់ ក្នុងន័យ​បំបែកបំបាក់​សាមគ្គី ឯកភាព​ផ្ទៃ​ក្នុង​កងទ័ព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩​នេះ តាមរយៈ​បណ្តាញ​ព័ត៌មាន​យើង សូម​ប្រកាស​បដិសេធ និង​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ម្ចាស់ គណនី​ឈ្មោះ Som Sovon ដែល​បង្ហោះ​នូវ​ព័ត៌មាន​ក្លែងក្លាយ ប្រឌិត មូល​បង្កាច់ ញុះញង់ ក្នុងន័យ​បំបែកបំបាក់ សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​កងទ័ព និង​ត្រៀម​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​នេះ​ជាដាច់ខាត​។​

​កងរាជអាវុធហត្ថ បានឃើញ​ការចុះផ្សាយ​នៅលើ​ហ្វេ​សប៊ុក គណនី​ឈ្មោះ Som Sovon នា​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩ ប្រហែល​៥​ម៉ោង​មុន​នេះ​ដែល​មាន​ខ្លឹមសារ ថា «​ថ្ងៃនេះ​មេបញ្ជាការ​ពី​រូប​ទៀតហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​។ នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន អគ្គមេបញ្ជាការ​រង ទទួល​បន្ទុក​ការពារ​ព្រំដែន បាន​ផ្តាច់ខ្លួន​ចូល​រដ្ឋាភិបាល​ជាតិ​ខ្មែរ​និរទេស ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី សម សេរី​»​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អះអាង​ថា​៖ «​ខ្ញុំបាទ​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ធ្វើ​ការបដិសេធ និង​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ Som Sovon ដែល​បាន​បង្ហោះ​នូវ​ព័ត៌មាន​ក្លែងក្លាយ ប្រឌិត មូល​បង្កាច់ ញុះញង់ ក្នុងន័យ​បំបែកបំបាក់​សាមគ្គី ឯកភាព​ផ្ទៃ​ក្នុង​កងទ័ព​។ កងរាជអាវុធហត្ថ នឹង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​ជាដាច់ខាត​»​។​

​អាស្រ័យ​ដូច​បាន​រៀបរាប់​និង​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន និង​អ្នកសារព័ត៌មាន​មេត្តា​ជ្រាប​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
012826890/0888826890
WhatsApp=012826890

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.