ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

​រដ្ធបាល​ដូនពេញ បាន​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ព្រះវិហារ​ថ្មី វត្ត​វិមាន​តេជះ ហៅ​វត្ត​ស្រះចក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​ជា នាយករង​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា …

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ វត្ត​វិមាន​តេជះ ហៅ​វត្ត​ស្រះចក ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ព្រះវិហារ​ថ្មី ដែល​មាន​បណ្ដោយ ៤៦​ម៉ែត្រ និង ទទឹង ២៥​ម៉ែត្រ និង​កម្ពស់ ០៣​ជាន់ ស្មើនឹង ៣០​ម៉ែត្រ ចំណាយ​បច្ច័យ​សរុប​ចំនួន ២,០០០,០០០​ដុល្លារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​ជា នាយករង​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការ​និមន្ដ​ជា​គណៈអធិបតី​ពី សម្តេចព្រះ​វ័ន​រ័ត ណ​យ ច្រឹក ព្រះសង្ឃ​រាជា​គណៈ​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេចព្រះឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុនឈា ព្រះ​អគ្គាធិការរង​ពុទ្ធិក​សិក្សា​ជាតិ ជា​សមាជិក​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​វិមាន​តេជះ ហៅ​វត្ត​ស្រះចក​, សម្តេចព្រះ​សក្យមុនី​កិត្តិ​បណ្ឌិត​ទស្សនវិជ្ជា រ័ត្ន សារឿ​ន ព្រះ​អគ្គាធិការរង​ពុទ្ធិក​សិក្សា​ជាតិ ជា​សមាជិក​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះ​អនុគណ​ខណ្ឌ​សែន​សុខ និង​ជា​ព្រះចៅអធិការ​វត្ត​សំរោង​អណ្ដែត ព្រះ​រាជាគណៈ ព្រះ​មន្ដ្រី​សង្ឃ ព្រះថេ​រានុ​ថេរៈ ឯកឧត្តម ហួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ចូលរួម​ប្រមាណ ៨០០​នាក់​ផង​ដែរ ។​

​សូមបញ្ជាក់​ថា ខណ្ឌដូនពេញ មាន វត្ត​ចំនួន​០៧ មាន​ព្រះសង្ឃ​សរុប​ចំនួន ១,៣៥២​អង្គ​, គណៈកម្មការ​អាចារ្យ​ចំនួន ៦២​នាក់​, សិស្ស​-​និស្សិត ដែល​ស្នាក់នៅ​តាម​វត្ត​មាន​ចំនួន ១,១៨៨​នាក់ ។ ដោយឡែក​ចំពោះ​វត្ត​វិមាន​តេជះ ហៅ​វត្ត​ស្រះចក សព្វថ្ងៃនេះ​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៨៩​អង្គ ក្នុងនោះ ភិក្ខុ​មាន​ចំនួន ៦៤​អង្គ សាមណេរ​មាន​ចំនួន ២៥​អង្គ យាយជី​តាជី​ចំនួន ១១​នាក់ និង សិស្ស​និស្សិត​ចំនួន ៦៤​នាក់ ។​

​វត្ត​វិមាន​តេជះ ហៅ​វត្ត​ស្រះចក បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២៨ គឺ​មាន​អាយុកាល​ជាង ៨៣​ឆ្នាំ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​ទំហំ ៧,៤៧០​ម៉ែត្រការ៉េ កាលដើមឡើយ​ជា​ទី​ទំនាប​បាត​បឹង ដុះ​ព្រៃរបោះ មាន​អូរ​ថ្លុក​តូច​-​ធំ និង​មាន​ស្រះ​មួយ​យ៉ាង​ធំ​សម្បូរណ៍​ដោយ​កំប្លោក និង​ចក ដែល​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា ។ បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្តែង គឺ​មាន​ភាពស្មុគ្រស្មាញ​ណាស់ តែ​ដោយ​ពុទ្ធ​បរិស័ទ្ធ​នៅ​តំបន់​នេះ​ចង់​បានវ​ត្ត​មួយ​ស្ថិតនៅ​ក្នុង​ទីនេះ ក៍​បាន​ឯកភាពគ្នា ដោយ​ប្រមូលផ្តុំ​កម្លាំង និង​សទ្ធា​ជ្រៈ​ថ្លា​របស់ខ្លួន ហើយ​ពុះពារ​គ្រប់​ការលំបាក ប្រែក្លាយ​ទី​នេះ​ឲ្យទៅ​ជា​វត្ត​មួយ​ជា​ស្ថាពរ និង​រីក​ចម្រើន​រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ ។​

​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ទី​នេះ​នៅ​សល់​ព្រះវិហារ​ឈើ ០១, សាលា​បាលី ០១, កុដិ​ចំនួន​០៦ និង​សំណង់​ផ្សេងៗ​មួយចំនួនទៀត ស្ថិតក្នុង​សភាព​ទ្រុឌទ្រោម បាក់បែក គង់​ស្នាក់នៅ​ស្ទើរ​មិន​កើត ។ ប៉ុន្ដែ​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់ សម្ដេចព្រះឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុនឈា ក្នុងឋានៈ​ព្រះអង្គ​ជា​ព្រះ​អគ្គាធិការរង​ពុទ្ធិក​សិក្សា​ជាតិ និង​ជា​សមាជិក​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​អារាម​មួយ​នេះ​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​សមទ្ធិ​ផល​រួមមាន​៖ កុដិ​ធំ​ចំនួន ០២​ខ្នង កម្ពស់ ០៤​ជាន់​, អគារ​សាលា​បុណ្យ​សម្រាប់​ធ្វើ​បុណ្យ និង​តម្កល់​អដ្ឋិធាតុ ០១​ខ្នង​, ជួសជុល​សាលាឆាន់ ០១​ខ្នង​, កសាង​របង​ពុទ្ធ័ជុំវិញ​វត្ត ក្លោងទ្វារ​ធំ​ថ្មី​ចំនួន ០២ និង​ជួសជុល​ក្លោងទ្វារ​ចាស់ ០១, ចាក់​បេតុង​ក្រាល​ក្នុង​ផ្ទៃ​វត្ត​ទាំងមូល និង ចាក់​បេតុង​ខាង​ក្រៅ​របង​វត្ត​,​កសាង​បង្គោល​ភ្លើង​បំភ្លឺ​ខាងក្នុង និង​ជុំវិញ​វត្ត​, រៀបចំ​ប្រព័ន្ធ​ទឹក ភ្លើង និង លូ​ឡើងវិញ ព្រមទាំង​បាន​រៀបចំ​ដោះដូរ​ចេតិយ៍ ដែល​មិន​មាន​សណ្តាប់ធ្នាប់​ឲ្យទៅ​ជា​ទីកន្លែង​មួយ​សមរម្យ និង​ជា​ទី​សក្ការៈបូជា​ពី​ពុទ្ធសាសនិក​គ្រប់រូប ៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.