ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ជា​គ្រីស្ទបរិស័ទ ជាង ៣,០០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិ​យ​ក្នុង​ពិធិ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​គ្រីស្ទបរិស័ទ​សរុប​ជាង ៣,០០០​នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

​តាម​ការ​អោយ​ដឹង​ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានឱ្យដឹងថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ជឿ​លើ​គ្រីស្ទសាសនា​មាន​ចំនួន​សរុប ១១៤,៤០២​នាក់​។ គ្រីស្ទសាសនា ក៏​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ពង្រឹង និង​អប់រំ​សីលធម៌ ចរិយា​ធម៌​សង្គម និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា ឱ្យមាន​សុខសន្តិភាព ស្ថិរភាព រស់នៅ​ប្រកប​ដោយ​ភាពថ្លៃថ្នូរ និង​សុខដុមរមនា​ជាមួយគ្នា វៀរចាក​ផុតពី​ការរើសអើង ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ និន្នាការ​ជំនឿ​សាសនា អំពើ​ប្រទូសរ៉ាយ អំពើហឹង្សា​ផ្សេងៗ ទាំង​នៅក្នុង​គ្រួសារ សហគមន៍ ក៏ដូចជា​នៅ​ក្នុង​សង្គម​ជាតិ​ទាំងមូល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​សប្បាយចិត្ត ដែល​បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល និង​ពិសារ​អាហារ​សាគ្គី​ជាមួយ​បងប្អូន​គ្រីស្ទបរិស័ទ​នាពេលនេះ​។ នេះ​ជា​លើក​ទី​៤ ហើយ​ដែល​សម្តេច​តេជោ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​បងប្អូន​គ្រីស្ទបរិស័ទ ដើម្បី​សុខដុម​នីយកម្ម​វិស័យ​គ្រីស្ទសាសនា​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នក​កាន់​គ្រីស្ថសាសនា​ទាំងអ​ស់​ក្នុង​ប្រទេស​កម្ពុជា ដែល​តែងតែ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ចូលរួម​ថែរក្សា​សុខសន្តិភាព ជាពិសេស​កន្លងមកនេះ បាន​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។

​សម្ត​ច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​សាសនា​ធំៗ​នៅ​កម្ពុជា​មាន​៣​ធំៗ​រួមមាន​៖ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ , មាន​ឥស្លាម​សាសនា និង​គ្រីស្ទសាសនា​។ ហើយ​សាសនា​ទាំងអស់ អាច​រស់នៅ​ជាមួយគ្នា​បាន​ដោយ​មិន​មាន​ជម្លោះសាសនា​នោះទេ​ហើយ​រាជរដ្ឋាភិបាល​តែងតែ​ផ្តល់​ឱកាស​និង​គាំទ្រ​ចំពោះ​សាសនា​ទាំងអស់​នោះ​ដោយ​មិន​មាន​ការ​បំបិទ​សិទ្ធ​អ្នក​កាន់​សាសនា​អ្វី​ឡើយ​។

​កម្ពុជា​ពិ​ជា​មាន​មោទនៈភាព​ចំពោះ​សាសនា​ទាំងអស់​ដែល​បានរស់នៅ​មិនមាន​ជម្លោះ​នឹង​គ្នា ហើយក៏​មិន​មាន​ការវាយប្រហារ​ខាង​ណា​នោះទេ​។ សម្រាប់​ប្រទេស​កម្ពុជា​បងប្អូន​ជឿ​ទៅលើ​សាសនា​មួយ​ណា គឺជា​សិទ្ធ​សេរីភាព​របស់​បងប្អូន​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សាសនា​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​រស់​ឡើងវិញ​ក្រោយ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ដួលរលំ​។​

​ទំនាក់ទំនង​រដ្ឋ និង​សាសនា​ពិតជា​បាន​បំពេញ​អោយ​គ្នា​ទៅវិញទៅមក ហើយ​នៅ​លើ​លោក​នេះ​គ្មាន​សាសនា​ណា​ដែល​ប្រដៅ​មនុស្ស​អោយ​ធ្វើ​អំពើ​អាក្រក់​នោះទេ នៅក្នុង​ពិធី​សំណេះសំណាល​នោះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​អនុវត្ត​នូវ​ចំនុច​សំខាន់ៗ​ចំនួន​០៦​ចំនុច​៖

១)​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​សង្គម​អោយបាន​គង់វង្ស ពីព្រោះ​បើ​មិន​មាន​សន្តិភាព​ទេ កុំ​និយាយ​ពី​ការរីកចម្រើន​ខាង​សាសនា​អោយសោះ មាន​សន្តិភាព យើង​អាច​ធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​។​

២)​ត្រូវ​ចូលរួម​អនុវត្ត​អោយបាន​ខ្ចប់​ខ្ចួន នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ដូចជា​ចូលរួម​លុបបំបាត់​ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង​នានា​។​

៣)​តាម​សហគមន៍ ឬ​តាម​វិហារ​សាសនា ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ និង​លុបបំបាត់​បញ្ហា​គ្រឿងញៀន​ខុសច្បាប់​ផ្សេងៗ​។​

៤) ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​ចរាចរណ៍ ដែល​ជា​បញ្ហា​សំខាន់​ក្នុង​ប្រទេស​របស់​យើង​។ ដូច្នេះ​ក្នុង​ពេល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ ថ្ងៃនេះ ថ្ងៃស្អែក​កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។

៥)​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​លើ​ការធ្វើ​សុខដុម​នីយកម្ម​សាសនា​ខ្លួនឯង និង​ធ្វើអោយ​មាន​ទំនាក់ទំនង​ល្អ​ជា​និច្ច ជាមួយ​សាសនា​ដ៏​ទៃ​ទៀត​ផង​ដែរ​។​

៦)​ត្រូវ​បន្ត​ធ្វើ​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​អោយបាន​ច្រើន​បន្ថែមទៀត ដើម្បី​ងាយស្រួល​ក្នុង​ការចូលរួមចំណែក​ក្នុងសង្គម និង​ការអភិវឌ្ឍន៍​លើ​វិស័យ​ផ្សេងៗ​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូមឲ្យ​បងប្អូន​អ្នក​គោរព​ប្រតិបត្តិ​គ្រីស្ទសាសនា ទាំងអស់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​ទៅមុខទៀត​។ នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​គ្រីស្ទបរិស័ទ​ទាំងអស់​សូម​ជួប​តែ​សេ​ចក្តី​សុខ​ចម្រើន​គ្រប់ៗ​គ្នា និង​សូម​ព្រះ​យេស៊ូគ្រីស្ទ​ព្រះអង្គ​ប្រទាន​ពរ​ដល់​បងប្អូ​ន​កូនក្មួយ​គ្រីស្ទបរិស័​ទទូទាំងប្រទេ​ស​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.