ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

​អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចាប់​រថយន្ត​ធុន​ធំ​បើក​តាមផ្លូវ​ហាមឃាត់ និង​បើក​ខុស​ម៉ោង​កំណត់​, ឃាត់​បាន ៩​គ្រឿង​នៅ​ខណ្ឌដូនពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជា​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយ លោក ម៉ុក ចន្ទ័​ករុណ អភិបាលរងខណ្ឌ និង​លោក គឹម វុត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌ ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ដោយ​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត​ធុន​ធំ​បើក​លើផ្លូវ​ហាមឃាត់ និង​បើក​ខុស​ម៉ោង​ដែល​កំណត់​ចំនួន ៩​គ្រឿង​។​

​របាយការណ៍​របស់​សាលាខណ្ឌ​ដូនពេញ បានបញ្ជាក់​ថា ផ្លូវ​ហាមឃាត់​រួមមាន​៖ មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះមុនីវង្ស និង​វិថី​ព្រះស៊ីសុវត្ថិ​។ ក្រោយ​ឃាត់ រថយន្ត​ធុន​ធំ​ទាំង ៩​គ្រឿង ត្រូវបាន​បញ្ជូន​យក​មក​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​បញ្ជូន​បន្ដ​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការអប់រំ​ណែនាំ​តាម​នីតិវិធី​ច្បាប់​។​

​ជាមួយគ្នានេះ នៅ​ព្រឹក​មិញ លោក យស យុទ្ធី អភិបាលរងខណ្ឌ និង​លោក គឹម វុត្ថា បាន​ចុះ​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូន​ដូនពេញ​អនុវត្តន៍​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ វិថី​ព្រះ​នរោត្ដម ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់ និង​ទទួលបាន​សណ្តាប់ធ្នាប់រ​បៀ​ប​រៀបរយ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​ជា​លទ្ធផល ឃាត់​បាន​រថយន្ដ​ចំនួន ០៨ គ្រឿង ម៉ូតូ​ចំនួន ០១ គ្រឿង បាន​បញ្ជូន​យក​មក​រក្សាទុក និង​ធ្វើ​ការអប់រំ​ណែនាំ​តាម​ក្រោយ​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.