ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

​អ្នក​ខេត្ត​កំពត​បដិសេធ​មិន​គ្រាំទ្រ ហើយ​អះអាងថា​ប្រឆាំង​ដាច់​ចំពោះ​ទង្វើ និង​វត្តមាន​ទណ្ឌិត​សម រង្ស៊ី​នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ក្រោយពេល​ទណ្ឌិត សម រង្សុី បានធ្វើការ​អំពាវ​ឲ្យមាន​ការបះបោរ និង​ជេរប្រមាថ ព្រះជេស្តា​របស់​ព្រះមហាក្សត្រ ហើយ​ថែមទាំង​បាន​អះអាង​ថា នឹង​វិលត្រឡប់​មកកាន់​មាតុភូមិ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ៩​វិច្ឆិការ ឆ្នាំ ២០១៩ ខាងមុខនេះ ក្នុង​គោលបំណង​ដឹកនាំ​ចលនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​ខេត្ត​កំពត បាន​បដិសេធ​មិន​គ្រាំទ្រ​ទង្វើ​របស់ ទណ្ឌិត​សម រង្ស៊ី នោះឡើយ​។​

​ជាមួយនឹង​ទង្វើ​ដ៏​ខុស​ច្បាប់​របស់ ទណ្ឌិត សម រង្សុី មហាជន​ក្នុង​ខេត្ត​កំពត បានបញ្ជាក់​អះអាងថា​នឹង​ធ្វើការ​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​វត្តមាន​លោក​សម រង្សុី នៅ​កម្ពុជា ព្រោះ​ពួកគេ​ចាត់ទុកថា សម រង្សុី វិលត្រឡប់​មក​ស្រុក​ខ្មែរ​ដើម្បី​បំផ្លាញ​ខ្មែរ បំផ្លាញ​សន្តិភាព បំផ្លាញ់​សេចក្តីសុខ និង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​។​

​នេះ​ជា​ការលើកឡើង​ពី​សំណាក់​មាតា បិតា​សិស្ស ក្រោយ​បញ្ចប់​ពិធី​ផ្តល់​រង្វាន់​ជ័យលាភី​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ ធ​ម្យមសិក្សា​ទុតិយភូមិ ឆ្នាំ ២០១៩ កាលពី​ព្រឹក​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ នៅក្នុង​បរិវេណ​សាលសន្និសីទ​ខេត្តកំពត​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​គ្រូ​បង្រៀន នៅក្នុង​ខេត្ត​កំពត បាន​លើកឡើង​ថា ទណ្ឌិត​សម រង្ស៊ី ជា​មនុស្ស​ចង្រៃ ទង្វើ​របស់​គេ​មិន​អាច​ទទួលយក​បាន​ទេ ហើយ​វត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី ពិតជា​វិល​មក​បំផ្លាញ សន្តិភាព សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការ​ញុះញង់ ឲ្យមាន​ការបះបោរ បង្ក​ចលាចល និង​អស្ថេរភាព​នៅក្នុង​សង្គម ពិសេស​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ ដោយសារ​អ្នក​វិនិយោគទុន​យល់ច្រឡំ​ថា កម្ពុជា​គ្មាន​សន្តិភាព និង​ស្ថេរភាព​នយោបាយ ហើយ​នាំគ្នា​ត្រឡប់ និង​មិន​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ទៀត​ទេ​។

​ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ការអនុញ្ញាត​ឲ្យ​បុគ្គ​រូប​នេះ​ចូល​ស្រុក ដូច​អនុញ្ញាត​ឲ្យ​ប្រទេស​កើតសង្គ្រាម ហើយ​វិល​ទៅរក​អតីតកាល​ដ៏​សែន​ជូរជត់ នា​សម័យ​ប៉ុល ពត ដូច្នោះ​ដែរ​។​

​អំឡុង​ពេល​នេះ មហាជន ពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ប្រឆាំង​ដាច់ខាត កុំ​អនុញ្ញាត​ឲ្យ​ទណ្ឌិត​សម រង្ស៊ី​ត្រឡប់​ចូល​ស្រុក​បាន​ឲ្យសោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.