ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

​សម្ដេច​តេជោ ហ៊ុន សែន «​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ​» អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលទាន​អំបុក​ទាំងអស់គ្នា​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ថ្ងៃអាទិត្យ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សមាជិក សមាជិការ​មកពី​គ្រប់​គណបក្ស​នយោបាយ និង​កូនក្មួយ​យុវជន កម្មករ កម្ម​ការ​នី ចូលរួម​ហូប​នំ​បញ្ចុក​ខ្មែរ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និង​ឯកភាព​ជាតិ​។ នៅពេលនោះ សម្តេច​តេជោ បាន​ថ្លែងថា​នំ​បញ្ចុក​មិនមែន​ជា​កម្មសិទ្ធិ​របស់​បក្ស​នយោបាយ​ណាមួយ ប៉ុន្តែ​ជា​របស់​ជាតិខ្មែរ​ទាំងមូល​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្នុងពេល​មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាលា​ប៊ែល​ធី​នៅ​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​យក ថ្ងៃ​សៅរ៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ហើយ​បន្ត​ដោយ​បុណ្យអុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ គឺជា​ថ្ងៃ​កម្ពុជា​ត្រូវ​ទទួល​ទាន​អំបុក​នៅ​ទូទាំង​ប្រទេស “​ហូប​អំបុក​ការពារជាតិ​, សាសនា​,​ព្រះមហាក្សត្រ​”​។​

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស​ត្រូវ​រៀបចំ​អំបុក​អោយបាន​ហូប​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.