ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

ពិធី​សំណេះសំណាល និង​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជ័យលាភី ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម ពិធី​សំណេះសំណាល​និង​នាំយក​នូវ​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភាជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​កំពត​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​សាលសន្និសីទ​ខេត្តកំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់ លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល​សិស្ស ព្រម​ទាំង​សិស្ស​ជ័យលាភី​ចាប់ពី​និទ្ទេស A ដល់​និទ្ទេស E សរុប​ប្រមាណ ៥,០០០​នាក់​។​

​ជា​កិច្ច​ស្វាគមន៍ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានឲ្យ​ដឹង​អំពី​ស្ថានភាព​វឌ្ឍនភា​ព នៃ​វិស័យ​អប់រំ ក្នុង​ខេត្ត​កំពត ជាក់ស្ដែង​ជា​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នា​សម័យ​ប្រឡង​ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០១៩​នេះ ខេត្ត​កំពត​មាន បេក្ខជន​បានមក​ប្រឡង​សរុប​ចំនួន ៥,១៤៥​នាក់ ស្រី ២,៦៣៥​នាក់ ជា​លទ្ធផល​មាន​បេក្ខជន​បាន​ប្រឡង​ជាប់​សរុប ៤,១១៦​នាក់ ក្នុងនោះ​ស្រី​២,២១៧​នាក់ ស្មើនឹង​៨០%​។ រីឯ​ចំណាត់ថ្នាក់​និទ្ទេស​(A)​មាន​ចំនួន​២៣​នាក់ ស្រី​១០​នាក់ និទ្ទេស​(B) មាន​ចំនួន​១១៨​នាក់ ស្រី ៦៥​នាក់ និទ្ទេស​(C)៣៣៤​នាក់ ស្រី ១៩៣​នាក់ និទ្ទេស​(D)៨០២​នាក់ ស្រី ៤៩១​នាក់ និង​និទ្ទេស​(E)​មាន​ចំនួន​២,៨២៩​នាក់ ស្រី ១,៤៥៨​នាក់​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ជូន​ថវិកា​ដល់ គណ​:​គ្រប់គ្រង និង​លោកគ្រូ អ្នកគ្រូ មក​ពី​សាលា​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​ក្នុង​ខេត្ត​សរុប​ចំនួន ៥៣៣ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល​។​

​ដោយឡែក​សម្រាប់​សិស្ស​ជ័យលាភី និទ្ទេស​(A) ២៣​នាក់​ម្នាក់ៗ​ទទួលបាន ពានរង្វាន់​ជ័យលាភី ម៉ូតូ​ហុងដា​Dream មួយគ្រឿង អម​ជាមួយ​ប្រាក់ ៤០​ម៉ឺន​រៀល និទ្ទេស​(B) ១១៨​នាក់​ម្នាក់ៗ ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល និទ្ទេស​(C) ៣៣៤​នាក់​ម្នាក់ៗ ទទួលបាន​ថវិកា ១៥​ម៉ឺន​រៀល និទ្ទេស​(D) ៨០២​នាក់​ម្នាក់ៗ ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល​និង និទ្ទេស​(E) ២,៨២៩​នាក់​ម្នាក់ៗ ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.